កូរ៉េខាងជើង​ព្រមាន​សងសឹក​ប្រឆាំង​សមយុទ្ធ​យោធា​អាម៉េរិក​-​កូរ៉េខាងត្បូង​

297
ចែករម្លែក

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​ខែ​វិច្ឆិកា​បាន​គំរាម​ថា​នឹង​សងសឹក​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​នៅតែ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាងត្បួង​ដោយ​បង្កើន​សម្ពាធ​ទៅ​​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឱ្យមាន​ការផ្លាស់ប្តូរ​ទៅរក​វិធីសាស្ត្រ​បត់បែន​មួយ​នៅពេល​ដែល​ថ្ងៃ​ផុតកំណត់​នៅ​ដំណាច់​ឆ្នាំ​សំរាប់​បន្ត​ការចរចា​ជាមួយ​កូរ៉េខាងជើង​ខិតជិត​​មក​ដល់​នោះ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង ទោះបី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​សមយុទ្ធ​កងទ័ព​ជើង​អាកាស​រួមគ្នា​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែ​​ក្រោយ​នេះ​នឹង​ត្រូវបាន​កាត់បន្ថយ​ឱ្យ​មក​នៅ​ទំហំ​តូច​ក៏​ដោយ ។​

​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​កិច្ចការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង​នេះ​បាន​និយាយថា “​វា​គឺជា​សិទ្ធិ​ការពារ​ខ្លួន​” ដើម្បី​សងសឹក​ប្រឆាំង​នឹង​រាល់​សកម្មភាព​ដែល​គំរាមកំហែង​​ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ខ្លួន​។​

​កាលពី​សប្តាហ៍​មុន អ្នកការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​ក៏​បាន​ស្តីបន្ទោស​សមយុទ្ធ​រួមគ្នា​របស់​សហរដ្ឋ​អាម៉េរិក​នេះ​ផងដែ ដោយ​និយាយថា​វា​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជំនួប​ច​រ​​ចា​ណាមួយ ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ប្រឆាំង​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េ​ខាងត្បូង​ដោយ​ចាត់ទុកថា​វា​ជា​ការហ្វឹកហាត់​សម្រាប់​ការឈ្លានពាន​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្នុង​ដំណើរ​មក​កាន់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​១៤​វិច្ឆិកា រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​ក៏​បាន​បង្ហើប​ថា សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាងត្បូង​អាច​បន្ថយ​ទំហំ ដើម្បី​ជម​រុញ​កិច្ចការ​​ទូត​ជាមួយ​កូរ៉េខាងជើង