កូរ៉េខាងជើង​យល់ព្រម​ធ្វើ​ជំនួប​ថ្នាក់ខ្ពស់​រវាង​កូរ៉េ​ទាំងពីរ​នៅ​ថ្ងៃ​២៩​មីនា​

3163
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៤​មីនា​នេះ​ថា កូរ៉េខាងជើង​បាន​យល់​ព្រមធ្វើ​កិច្ចពិភាក្សា​ថ្នាក់ខ្ពស់​រវាង​កូរ៉េ​ទាំង​​ពីរ​នៅ​ថ្ងៃ​២៩​មីនា​នៅ​ភូមិ​ផ្អាក​សង្គ្រាម ប៉ាន​មុន​ចូ​ម ត្រង់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េ របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​និយាយថា កូរ៉េខាងជើង​បាន​បញ្ជូន​សារ​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ថា រដ្ឋា​ភិ​​បាល​ក្រុង​ព្យុងយ៉ាង​បាន​យល់ព្រម​ជួប​មន្ត្រី​កូរ៉េខាងត្បូង​នៅ​ចុងខែ​នេះ​ដើម្បី​ត្រៀម​ជំនួប​កំពូល​កូរ៉េ​នៅ​ខែមេសា​៕​ដោយ​៖​វាសនា​

ភូមិ​ផ្អាក​សង្គ្រាម ប៉ាន​មុន​ចូ​ម ត្រង់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​