កូរ៉េខាងជើង​សាកល្បង​ទម្រ​បាញ់​កាំជ្រួច​ខ្នាត​ធំ​

124
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ត្រួត​មើល​ការសាកល្បង​ជា​ថ្មី​ប្រព័ន្ធ​ទម្រ​បាញ់​រ៉ុក្កែត​ខ្នាត​ធំ​មួយ នេះ​បើ​តាម​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​កាល​​ពី​ថ្ងៃ​ពុធ​ទី​១១​កញ្ញា ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA​បាន​រាយការណ៍​ថា លោក​គីម​បាន​ផ្តល់​ការណែនាំ​នៅ​ទីតាំង​ជាក់ស្តែង​សំរាប់​ការសាកល្បង​កាលពី​ថ្ងៃ​អង្គារ​។​ការសាកល្បង​ទម្រ​បាញ់​​រ៉ុក្កែត​នេះ​ក៏​ត្រូវបាន​ធ្វើឡើង​ក្នុង​សមយុទ្ធ​មួយ ដែល​ក៏​ត្រូវបាន​ត្រួត​មើល​ដោយ​លោក​គីម​ផង​ដែរ​កាលពី​២​សប្តាហ៍​មុន​។​

KCNA​បាន​និយាយថា​ការសាកល្បង​នេះ​មានបំណង​វាស់​ពេល​នៃ​ការ​ដាក់​ពង្រាយ​និង​បញ្ជូន​ចេញ ហើយ​ការសាកល្បង​មួយទៀត​នឹង​អាច​កើត​មាន​តាម​ក្រោយ​។​

​យោធា​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​វត្ថុ​ផ្លោង​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​ពី​តំបន់​គែ​ចុន នៅក្នុង​ខេត្ត ព្យុង​ហ្កាន​ខាងត្បូង​។​វា​ហោះ​បាន​​ចម្ងាយ​ប្រមាណ​៣៣០​គីឡូម៉ែត្រ​។​

​ការបាញ់​បង្ហោះ​នេះ​បាន​កើតឡើង​ភ្លាម​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា ខ្លួន​មាន​បំណង​ធ្វើ​កិច្ច​ពិភាក្សា​ថ្នាក់​ការងារ​ស្តី​ពី​ការរំសា​យ​ចោក​នុយគ្លេអ៊ែរ​នៅខែ​នេះ​​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​កាលពី​ថ្ងៃ​ចន្ទ អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង បាន​និយាយថា​ប្រទេស​លោក​ស្រី​មាន​បំណង​អង្គុយ​ជាមួយ​ភាគី​អាម៉េរិក​ដើម្បី​ពិភាក្សា​លម្អិត​នៅ​ខែ​នេះ​អំពី​បញ្ហា​ដែល​បាន​​លើកឡើង​កាល​ពី​មុន​។​

​សូមបញ្ជាក់​ថា លោក​គីម និង​ប្រធានាធិបតី​អាម៉េរិក បាន​ព្រមព្រៀង​ចាប់ផ្តើម​កិច្ចពិភាក្សា​ថ្នាក់​ការងារ​ឡើងវិញ​ក្នុងអំឡុង​ជំនួប​មួយ​របស់​ពួកលោក​នៅ​ព្រំដែន​កូរ៉េ​កាលពី​​ខែមិថុនា តែ​កិច្ចពិភាក្សា​នេះ​នៅ​មិនទាន់​ចាប់ផ្តើម​ធ្វើ​បាន​ម្តង​ណា​ទេ​៕​ដោយ​៖​វាសនា​

ផែនទី​បង្ហាញ​កូរ៉េខាងជើង​បាញ់​វត្ថុ​ផ្លោង​មិន​ស្គាល់​អត្តសញ្ញាណ​កាលពី​ថ្ងៃ​៩​កញ្ញា​

#