កូរ៉េខាងជើង​សាកល្បង​បាញ់​ប្រព័ន្ធ​បាញ់​រ៉ុកកែត​ថ្មី​

184
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១​ខែ​វិច្ឆិកា​នេះ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​សាកល្បង​បាញ់​ប្រព័ន្ធ​បាញ់​រ៉ុកកែត​ចម្រុះ​ធំ​និង​ថ្មី​ដោយ​ជោគជ័យ​​ដែល​ជា​ការ​បង្កហេតុ​ចុងក្រោយ​បំផុត​នៃ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កូរ៉េ​ខាងជើង​បាន​បាញ់​វត្ថុ​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​ចេញពី​ខេត្ត​ព្យុង​ហ្កាន ។ វត្ថុ​ផ្លោង​ទាំងនេះ​ហោះ​បាន​​ចម្ងាយ​ប្រហែល​៣៧០ គីឡូម៉ែត្រ ។​

​វា​ជា​ការបាញ់​ចុងក្រោយ​បំផុត​បន្ទាប់​ពី​ការបាញ់​សាកល្បង​ជា​បន្តបន្ទាប់​ដោយ​កូរ៉េខាងជើង​ប៉ុន្តែ​ជា​ការបាញ់​លើកដំបូង​ចាប់តាំងពី​ថ្ងៃទី​២​ខែ​តុលា​មក​នៅ​ពេល​ដែល​រដ្ឋ​សង្គម​​និយម​នេះ​បាញ់​មី​ស៊ី​លបាញ់​ចេញពី​សមុទ្រ​។​

​ការបាញ់​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ បាន​កើតឡើង ស្របពេល​ដែល​ការចរចា​នុយក្លេអ៊ែរ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាម៉េរិក នៅ​ជាប់គាំង​នៅ​ឡើយ​ទេ​​នៅពេលនេះ​៕ដោយ៖សុខា/sn

​ការបាញ់​សាកល្បង​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង កាលពីពេល​កន្លង​ទៅ​