កូរ៉េខាងជើង​សាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត​

792
ចែករម្លែក

មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ខែមិថុនា​ថា កូរ៉េខាងជើង​បាន​សាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត ដែល​អាច​នឹង​ប្រើប្រាស់​សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​។​

​ការសាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត​នេះ បាន​កើតឡើង​ស្របពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​មន្ត្រី​អាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយថា “​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត ត្រូវបាន​សាកល្បង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២​ខែមិថុនា “​។​

​ព័ត៌មាន​អំពី​ការសាកល្បង​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុ​ក្កែ​នេះ បានកើត​ឡើង គឺ​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល​ល័​រ​សុន បាន​ជំរុញ ចិន​ដែលជា​សម្ព័ន្ធមិត្ត​តែមួយគត់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឱ្យ​ដាក់​ការគាបសង្កត់​បន្ថែមទៀត​លើ​កូរ៉េខាងជើង​ដើម្បី​ទប់ស្កាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​(​កូរ៉េខាងជើង​)៕

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ត្រួត​ពិនិត្យមើល​ការបាញ់​សាកល្បង​កាំជ្រួច​រ៉ុ​ក​កែ​ត​កាលពី​ថ្ងៃទី​២៩​ខែឧសភា​