កូរ៉េខាងជើង​អាចមាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៤០​គ្រាប់​នៅ​ដំណាច់​ឆ្នាំ​នេះ​

220
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព បាន​ព្រមាន​ថា​កូរ៉េ​ខាងជើង​អាចមាន​អាវុធ​នុយក្លេអ៊ែរ​រហូត​ដល់​ទៅ​៤០​ដើម​នៅ​ដំណាច់​ឆ្នាំ​នេះ គឺ​ច្រើន​ជាង​១២​ដើម ជាង​ដែល​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មាន កាលពី​ឆ្នាំមុន​។​

​លោក Dan Smith មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្រុង​Stockholm​នេះ បាន​និយាយថា​ការស្រាវជ្រាវ​របស់​លោក​បង្ហាញថា លោក គីម ជុង អ៊ុន​មិនបាន​​បញ្ឈប់​ការអភិវឌ្ឍ​អាវុធ​នោះ​ទេ បើទោះបីជា​មាន​កិច្ច​ជំនួប​ចរចា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ក៏ដោយ​។​

​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក​បាន​ជួប លោក គីម ជុង​អ៊ុន ជា​ចុងក្រោយ​ក្នុង​ការចរចា​អំពី​លទ្ធភាព​នៃ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម​ កាលពី​ខែ​កុម្ភៈ​ប៉ុន្តែ​កិច្ចចរចា​បាន​ជាប់គាំង​បន្ទាប់ពី​កូរ៉េខាងជើង​ទាមទារ​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ភ្លាមៗ​របស់​សហរដ្ឋ​អាម៉េរិក​ជា​ថ្នូរ​នឹង​ចំណាត់ការ​ជា​ដំណាក់កាល​ ឆ្ពោះទៅ​រក​ការ​រលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​។​

​លោក គីម ជុង​អ៊ុន បាន​និយាយ​កាលពីដើម​ខែ​នេះ​ថា លោក ចង់​ចាប់ផ្តើម​ជំនួប​ចរចា​ឡើង​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ដើរចេញ​​ពី​តុ​ចរចា​ទាំងស្រុង​៕​ប្រែ​សម្រួល​៖​សុខា​/sn

តាម​ការស្រាវជ្រាវ កូរ៉េ​ខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ពី​២០​ទៅ​៣០​ដើម​កាលពី​ឆ្នាំមុន ហើយ​ចាប់តាំងពី​ពេលនោះ​មក បាន​ផលិត​១២​គ្រាប់​ថែមទៀត