កូរ៉េខាងជើង គំរាម​វាយប្រហារ​ទៅលើ​សមយុទ្ធ​យោធា​រួម​អាមេរិក​-​កូរ៉េខាងត្បូង​

485

​គណៈកម្មាធិការ​ប្រឆាំង​សមយុទ្ធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការធ្វើ​សមយុទ្ធ​កង​ទ័​ជើង​ទឹក​រួម អាមេរិក​-​កូរ៉េខាងត្បូង ដោយ​គំរាម​ធ្វើការ​វាយប្រហារ​ខ្លាំងក្លា ដែល “​មិនអាច​ប៉ាន់ស្មាន​បាន​” ទៅលើ​កងទ័ព​អាមេរិក​ដែល​ត្រូវបាន​បញ្ជូនទៅ​ឧបទ្វីប​កូរ៉េ​សម្រាប់​ការចូលរួម​ធ្វើ​សមយុទ្ធ​នេះ ។​

​កាលពី​ថ្ងៃ​ចន្ទ កងទ័ពជើងទឹក​អាមេរិក​និង​កូរ៉េខាងត្បូង បានចាប់ផ្តើម​ការធ្វើ​សមយុទ្ធ​រួម​រយៈពេល​១០​ថ្ងៃនេះ​នៅ​សមុទ្រ​លឿង ភាគ​ខាងកើត​និង​ខាងលិច​។ ការធ្វើ​សមយុទ្ធ​នេះ ត្រូវបាន​ចូលរួម​ដោយ​នាវា​ជិត​៤០​គ្រឿង ដោយ​រួមទាំង​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan និង​នាវា​ពិឃាដ​ច្រើន​ទៀត​របស់​អាមេរិក​។​

​អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការប្រឆាំង​សមយុទ្ធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​KCNA​របស់​កូរ៉េខាងជើង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​អាមេរិក កំពុង​រត់​មក​ជិត​ច្រមុះ​របស់​យើង ដែលជា​គោលដៅ​វាយប្រហារ​ដែល​យើង​កំណត់ទុក​នោះ ។ អាមេរិក​អាច​រំពឹងថា ខ្លួន​នឹង​ប្រឈម​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​ដែល​មិនអាច​ប៉ាន់ស្មាន​បាន នៅពេល​ណាមួយ​ដែល​មិនអាច​កំណត់​បាន​”​។

​អ្នកនាំពាក្យ​នេះ បាន​និយាយថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ កំពុង​ធ្លាក់​ក្នុងដំណាក់កាល​មួយ​ដែល​មិនអាច​ប៉ាន់ស្មាន​បាន និង​បាន​បន្ថែមថា អាមេរិក​និង​កូរ៉េខាងត្បូង បាន​កំពុង​គំរាមកំហែង​ប្រទេស​កូរ៉េខាងជើង​៕ ដោយ៖ សុខា

ការធ្វើ​សមយុទ្ធ​រួម​អាមេរិក​-​កូរ៉េខាងត្បូង ត្រូវបាន​ចូលរួម​ដោយ​នាវា​ជិត​៤០​គ្រឿង​ដោយ​រួមទាំង​នាវា​ផ្ទុក​យន្តហោះ​USS Ronald Reagan និង​នាវា​ពិឃាដ​ច្រើន​ទៀត​របស់​អាមេរិក