កូរ៉េខាងជើង ចាប់ផ្តើម​ប្រគល់​អដ្ឋិធាតុ​នៃ​ទាហាន​អាមេរិក​

997
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណាក់ ត្រាំ បាន​និយាយថា លោក​នឹង​ហៅ​ទូរស័ព្ទ​ទៅ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន នៅ​ថ្ងៃស្អែក​ហើយ​ថា កូរ៉េ​ខាង​​ជើង​បានចាប់ផ្តើម​ប្រគល់​ត្រឡប់មកវិញ​នូវ​អដ្ឋិធាតុ​នៃ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅក្នុង​សង្គ្រាម​កូរ៉េ​។​

​លោក​បាន​និយាយថា​ការប្រគល់​ត្រឡប់មកវិញ​នៃ​អដ្ឋិធាតុ​ទាំងនេះ បាន​បំពេញ​នូវ​ការសន្យា​គឺ​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង​បានធ្វើការ​សន្យា​ក្នុងអំឡុង​​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​នៅ​សិង្ហ​បុរី​កាលពីពេល​ថ្មីៗ​នេះ ។​

​ដោយ​ការពារ​កិច្ចព្រមព្រៀង​នេះ លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​យើង​នឹង​ទទួលបាន អ្វីៗ​គ្រប់យ៉ាង​”​និង​បាន​និយាយថា​” លោក​បាន​ដោះស្រាយ​បញ្ហា​នុ​​យ​ក្លេ​អ៊ែរ​របស់​កូរ៉េខាងជើង​” ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​Fox News លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​” ខ្ញុំ​នឹង​ហៅ​ទូរស័ព្ទ​ទៅ​កូរ៉េខាងជើង នៅ​ថ្ងៃបុណ្យ​ឪពុក (​នៅ​ថ្ងៃអាទិត្យ​ទី​១៧​មិថុនា​) ។​

​ជិត​មួយ​សប្តាហ៍ បន្ទាប់ពី​មេដឹកនាំ​ទាំង​២​នេះ បាន​ជួបគ្នា​នៅ​សិង្ហ​បុរី​មក​នោះ​ភាគី​ទាំង​២​នេះ​បាន​ព្យាយាម​ធ្វើឱ្យ​សម្រេច​កិច្ចព្រមព្រៀង​របស់​ពួក​​គេ​និង​ព​ន្លឿ​ន​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕

ជិត​មួយ​សប្តាហ៍ បន្ទាប់ពី​មេដឹកនាំ​ទាំង​២​នេះ ជួបគ្នា​នៅ​សិង្ហ​បុរី​មក​នោះ​ភាគី​ទាំង​២​នេះ ព្យាយាម​ធ្វើឱ្យ​សម្រេច​កិច្ចព្រមព្រៀង​របស់​ពួកគេ