កូរ៉េខាងត្បូងរាយការណ៍អ្នកជាសះស្បើយច្រើនជាងអ្នកឆ្លងកូរ៉ូណាជាលើកដំបូង

103
ចែករម្លែក

កូរ៉េខាងត្បូងបានរាយការណ៍ករណីជាសះស្បើយពីវីរុសកូរ៉ូណាច្រើនជាងករណីឆ្លងថ្មីៗជាលើកដំបូងនៅថ្ងៃសុក្រទី ១៣ មីនានេះ ចាប់តាំងពីការផ្ទុះឡើងនៃមេរោគកាលពីខែមករា ខណៈនិន្នាការធ្លាក់ចុះនៅក្នុងករណីឆ្លងប្រចាំថ្ងៃបាននាំមកនូវក្តីសង្ឃឹមថា ការរីករាលដាលមេរោគដ៏ធំបំផុតនៅអាស៊ីនៅក្រៅប្រទេសចិនអាចនឹងថយចុះ។

មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (KCDC) បានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១១០ ករណីនៅថ្ងៃសុក្រនេះធៀបនឹង ១១៤ ករណីនៅថ្ងៃព្រហស្បតិ៍ ដែលសរុបមានអ្នកឆ្លងចំនួន ៧.៩៧៩ នាក់។

ចំនួនអ្នកស្លាប់បានកើនឡើង ៣ នាក់ ដែលសរុបមានអ្នកស្លាប់ចំនួន ៧០ នាក់។

ផ្ទុយទៅវិញ អ្នកជំងឺចំនួន ១៧៧ នាក់ត្រូវបានឱ្យចេញពីមន្ទីរពេទ្យ កន្លែងដែលពួកគេត្រូវបានដាច់ដាច់ដោយឡែកដើម្បីព្យាបាល។

នេះជាលើកទី ១ ហើយដែលចំនួនអ្នកឆ្លងប្រចាំថ្ងៃមានទាបជាងអ្នកជាសះស្បើយ ចាប់តាំងពីអ្នកជំងឺកូរ៉េខាងត្បូងដំបូងគេត្រូវបានបញ្ជាក់នៅថ្ងៃទី ២០ ខែមករា៕ ដោយ ៖ កញ្ញាដាលីស

កូរ៉េខាងត្បូងមានអ្នកឆ្លងតិចជាងអ្នកជាសះស្បើយជាលើកដំបូង