កូរ៉េខាងត្បូង​ក្លាយជា​កន្លែង​ផ្ទុះ​Covid-19​ធំ​បំផុត​បន្ទាប់​ពី​ចិន​

229
ចែករម្លែក

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ​បាន​រាយការណ៍​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​Covid-19​ចំនួន​១៦១​នាក់​ទៀត នាំ​អោយ​ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំង​ប្រទេស​កើន​ដល់​៧៦៣​នាក់ និង​ធ្វើអោយ​ប្រទេស​នេះ​ក្លាយ​ជា​ទីតាំង​ផ្ទុះ​ជម្ងឺឆ្លង​Covid-19​ធំ​បំផុត​ក្នុង​លោក​បន្ទាប់ពី​ចិន​។​

​ការប្រកាស​ស្លាប់​មនុស្ស​២​នាក់​ទៀត​កាលពី​ថ្ងៃ​ចន្ទ ធ្វើអោយ​មនុស្ស​ស្លាប់​ដោយ​ជម្ងឺ​Covid-19​កើន​ដល់​៧​នាក់​នៅ​កូរ៉េ​ខាងត្បូង​។​

​ប្រទេស​មួយ​នេះ​មាន​កំណើន​ការឆ្លង​វីរុស​លឿន​បំផុត​ដោយ​មិន​ដល់​មួយ​សប្តាហ៍​ផង អ្នក​ឆ្លង​កើន​ជាង​៧០០​នាក់ ដោយសារ​តែ​ការឆ្លង​ជា​កញ្ចុំ​នៅ​ព្រះវិហារ​មួយ​​ក្នុង​ក្រុង​ដេ​ហ្គូ​។​អ្នក​ឆ្លង​ភាព​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​និកាយ​សាសនា​ស៊ីនជេ​អុន​ជីនៅ​ទីក្រុង​ដេ​ហ្គូ​ភាពខាងត្បូង រួម​ទាំង​ករណី​ឆ្លង​ថ្មី​១២៩​ដែល​ត្រូវបាន​ប្រ​​កាស​កាលពី​ថ្ងៃ​ចន្ទ​។​

​ការឆ្លង​ជាង​១០០​ករណី​ត្រូវបាន​ប្រកាសថា​បាន​កើត​ឡើង​នៅ​មន្ទីរពេទ្យដេ​ណាម ក្នុង​ក្រុង​ឈឹង​ដូ ជិត​ក្រុង​ដេ​ហ្គូ ។​

​ប្រឈម​នឹង​កំណើន​អ្នក​ឆ្លង​ដូច្នេះ ប្រធានាធិបតី មូន ជែ​អ៊ីន​កាលពី​ថ្ងៃអាទិត្យ​បាន​បង្កើន​ការព្រមាន​របស់​ប្រទេស​ដល់​កំរិត​ពណ៌​ក្រហម​ដែល​ជា​កំរិត​ខ្ពស់បំផុត​​ក្នុង​បំណង​ពង្រឹង​ការឆ្លើយតប​របស់​រដ្ឋាភិបាលចំពោះ​ការផ្ទុះ​ជម្ងឺ​នេះ​។​

​ការឆ្លង​ជា​កញ្ចុំ​នៅ​ព្រះវិហារ​យេស៊ូ ស៊ីនចេ​អុន​ជី បាន​ចាប់ផ្តើម​ពី​ស្ត្រី​វ័យ​៦១​ឆ្នាំ ដែល​បាន​ក្តៅខ្លួន​កាលពី​ថ្ងៃ​១០​កុម្ភៈ និង​បាន​ទៅ​ព្រះវិហារ​៤​ដង​នៅ​ក្រុង​ដេ​ហ្គូ​មុន​​ពេល​ត្រូវបាន​រកឃើញ​រោគសញ្ញា​Covid-19​។​

​ចៅហ្វាយក្រុង​លោក ក្វុន យ៉ាំង​ជីន បាន​និយាយថា ៨៥​ភាគរយ​ក្នុងចំណោម​អ្នក​ឆ្លង​២៩២​នាក់ មាន​ជាប់​ពាក់ព័ន្ធ​ព្រះវិហារ​ស៊ីនចេ​អុន​ជីន​។​

​អាជ្ញាធរ​បាន​ធ្វើ​ចត្តា​ឡីស័​ក​សមាជិក​ព្រះវិហារ​ស៊ីនចេ​អុន​ជីន​ចំនួន​៩.៣០០​នាក់​នៅដេ​ហ្គូ​៕​ប្រែ​សម្រួល​៖​វាសនា​

ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ Korean Air Lines និង Asiana Airlines ផ្អាក​ការហោះហើរ​ទៅ​កាន់​ទីក្រុង​ដេ​ហ្គូ​កាលពី​ថ្ងៃ​ចន្ទ​