កូរ៉េខាងត្បូង​ចាប់ផ្តើម​ដក​គ្រាប់មីន​ចេញពី​ព្រំដែន​ហើយ​រំពឹងថា​កូរ៉េខាងជើង​នឹងធ្វើ​ដូចគ្នា​

822
ចែករម្លែក

រដ្ឋាភិបាលក្រុងសេអ៊ូលនិយាយថា ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមបោសសម្អាតគ្រាប់មីនពីតំបន់២នៅក្នុងព្រំដែនដែលមានការពាររឹងមាំជាមួយកូរ៉េខាងជើងក្រោមកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹង រវាងប្រទេសជាគូប្រជែងនេះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងត្រូវបានរំពឹងថានឹងធ្វើដូចគ្នានេះដែរ នៅថ្ងៃចន្ទទី១ខែតុលានេះ។

ក្រុមមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កងទ័ពកូរ៉េខាងត្បូងបានចូលទៅតំបន់គ្មានយោធាកាលពីថ្ងៃចន្ទនេះ ដើម្បីដោះសម្អាតគ្រាប់មីននៅជុំវិញភូមិព្រំដែនPanmunjom និងតំបន់ជួរមុខមួយទៀត ដែលពួកគេគ្រោងធ្វើការស្វែងរករួមគ្នាជាលើកទីមួយជាមួយកូរ៉េខាងជើងសម្រាប់អដ្ឋិធាតុទាហានដែលបានស្លាប់ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ។

យោធាកូរ៉េទាំង២ បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងជាច្រើនដើម្បីកាត់បន្ថយការប្រឈមុខដោយយោធាអស់រយៈពេលជាច្រើនទសវត្សរ៍របស់ខ្លួន នៅជំនួបកំពូលមួយរវាងមេដឹកនាំរបស់ពួកគេ នៅទីក្រុងព្យុងយ៉ាង។

ចំណាត់ការនេះ កើតឡើងចំពេល មានការទូតជាអន្តរជាតិជាថ្មីទៅលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ដោយ៖សុខា/SN

ពួកអ្នកជំនាញការនិយាយថា យោធាកូរ៉េខាងត្បូងនិងអាមេរិកបានដាក់បង្កប់គ្រាប់មីន១ទៅ១,២លានគ្រាប់នៅភាគខាងត្បូងនៃតំបន់គ្មានកងទ័ពដែលខណ្ឌកូរ៉េទាំងពីរ។កូរ៉េខាងជើងក៏ត្រូវបានគេប៉ាន់ស្មានថាបានដាក់គ្រាប់មីនប្រមាន០,៨ទី១លានគ្រាប់នៅខាងព្រំដែនរបស់ខ្លួន