ប្រតិបត្តិការជួយសង្គ្រោះសត្វឆ្កែរាប់រយក្បាលនៅកូរ៉េខាងត្បូងបានចាប់ផ្តើមពីកាលពីថ្ងៃពុធទី១៣ ខែកុម្ភៈ ខណៈពេលដែលមានសម្ពាធខ្លាំងឡើងលើប្រទេសនេះដើម្បីបញ្ចប់នូវទំនៀមទម្លាប់នៃការសម្លាប់សត្វឆ្កែដើម្បីយកសាច់ធ្វើជាអាហារ។
សត្វឆ្កែប្រហែល១លានក្បាលត្រូវបានបរិភោគក្នុងមួយឆ្នាំនៅកូរ៉េខាងត្បូង ជាពិសេសនៅរដូវក្តៅ។ សាច់ឆ្កែជាអាហារដ៏ពេញនិយម ដោយជឿងថាវាជួយបង្កើនកម្លាំងថាមពល។ប៉ុន្តែប្រពៃណីនេះទទួលបានការរិះគន់នៅក្រៅប្រទេសហើយបានធ្លាក់ចុះនៅពេលដែលប្រទេសនេះប្រកាន់កាប់គំនិតដោយចាត់ទុកសត្វឆ្កែជាសត្វចិញ្ចឹមនៅផ្ទុះដោយជំនួសឱ្យការចិញ្ចឹមសត្វសម្រាប់យកសាច់បរិភោគពួកវាក្នុងជំនឿអ្វីមួយក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងវ័យក្មេង។
ប្រតិបត្តិការជួយសង្គ្រោះរយៈពេល២សប្តាហ៍ដោយអង្គការការពារសត្វអន្តរជាតិ(HSI) នឹងជួយសង្គ្រោះសត្វឆ្កែ២០០ក្បាលនៅកសិដ្ឋានចិញ្ចឹមឆ្កែមួយនៅទីក្រុងHongseong ចម្ងាយ ១៥០ គីឡូម៉ែត្រពីភាគខាងត្បូងនៃក្រុងសេអ៊ូល។
កសិដ្ឋាននេះ ជាកសិដ្ឋានទី១៤ ដែលត្រូវបានបិទដោយក្រុមការពារសត្វអន្តរជាតិចាប់តាំងពីឆ្នាំ២០១៥។ អង្គការនេះ បានសង្គ្រោះសត្វឆ្កែជិត១.៦០០ក្បាលកាលពីឆ្នាំ២០១៥៕ដោយ៖សុខា/sn
ប្រតិបត្តិការជួយសង្គ្រោះ២សប្តាហ៍ដោយអង្គការការពារសត្វអន្តរជាតិ(HSI) នឹងជួយសង្គ្រោះសត្វឆ្កែ២០០ក្បាលនៅកសិដ្ឋានចិញ្ចឹមឆ្កែមួយនៅទីក្រុង Hongseong ភាគខាងត្បូងនៃក្រុងសេអ៊ូល