កូរ៉េខាងត្បូង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង់ប្រាក់​៨​ភាគរយ​បន្ថែមទៀត​ដើម្បី​ដាក់​ទ័ព​អាមេរិក​

334
ចែករម្លែក
  • 38
    Shares

​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវការ​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​ខែ​មីនា​ដោយ​នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ​កូរ៉េខាងត្បូង​នឹង​បង់ប្រាក់​៨,២​ភាគរយ​បន្ថែមទៀត​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទ័ព​អាមេរិក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​Yonhap បាន​រាយការណ៍​ថា​ភាគី​ទាំង​២​យល់ស្រប​គ្នា​ថា ថា​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិធានការ​ពិសេស​(SMA)​ដែល​ជា​ផ្លែផ្កា​នៃ​ការចរចារ​​ដ៏​លំបាក​នេះ​និង​ឆ្លុះបញ្ចាំង​អំពី​សម្ព័ន្ធមិត្ត​រឹងមាំ​របស់​ពួកគេ​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោក Kang Kyung-wha បាន​និយាយថា​”​ឥឡូវនេះ នេះ​បាន​ក្លាយជា​គ្រឹះ​មួយ​នៃ​មូលដ្ឋាន​គ្រឹះ​សម្ព័ន្ធមិត្ត​រឹងមាំ និង​ជា​អ្វី​ដែល​សម្ព័ន្ធមិត្ត​នឹង​​បង្កើតឡើង​ដោយ​កាន់​ធ្វើ​ឱ្យ​តែ​រឹងមាំ​ឡើង​”​។​

​លោក បាន​និយាយ​ដូចនេះ នៅពេល​និយាយ​ទៅកាន់​បេសកជន​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាមេរិក លោក Harry Harris​នៅ​ទីក្រុង​សេ​អ៊ូ​ល​បន្ទាប់ពី​ពិធី​ចុះ​​ហត្ថលេខា​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​

​កាលពី​ខែ​មុន កូរ៉េខាងត្បូង បាន​យល់ព្រម​បង់​ប្រាក់​ចំនួន​១,០៤ លាន លាន​វ៉ុន​(៩២០​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០១៩​សម្រាប់​ប្រតិបត្តិការ​នៃ​កងកម្លាំង​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង​(USFK)​ចំនួន​២៨.៥០០​នាក់ ដោយ​កើតឡើង​ពី​ចំនួន​៩៦០​ពាន់​លាន​វ៉ុន​កាលពី​ឆ្នាំមុន​។​

​លោក Harry Harris បាន​និយាយថា កិច្ចព្រមព្រៀង​នេះ បង្ហាញឱ្យឃើញ​នូវ​សារៈសំខាន់​នៃ​សម្ព័ន្ធមិត្ត​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​Yonhap ៕​ដោយ​៖​សុខា​/sn

ទាហាន​អាមេរិក​ដើរ​នៅ​តំបន់​ហាង​លក់ដូរ​នៅ​ខាងក្រៅ​ជំរំកងទ័ព​Humphreys របស់​អាមេរិក​នៅ​ទីក្រុង​Pyeongtaek កូរ៉េខាងត្បូង