កូរ៉េខាងត្បូង​ដាក់ឱ្យ​ប្រើ​ប្រព័ន្ធ 5G ជា​លើកដំបូង​លើ​ពិភពលោក​

499
ចែករម្លែក
  • 12
    Shares

​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត 5G ពេញលេញ​ជា​លើកដំបូង​នៅលើ​ពិភពលោក​នៅ​ថ្ងៃ​ពុធ​ទី​៣​មេសា​នេះ ដែលជា​ជំហាន​ផ្លាស់ប្តូរ​មួយ​ដែល​បានធ្វើឱ្យ​មហាអំណាច​ប្រជែង​គ្នា​រួចទៅហើយ​ដើម្បី​គ្រប់គ្រង​លើ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​នេះ ដែល​អាច​នឹង​ផ្លាស់​ប្តូរជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​រាប់ពាន់​លាន​នាក់​។​

​គមនាគមន៍​ដ៏​លឿន​បំផុត​នេះ ដែល​ជំរុញ​ទៅមុខ​ដោយ​បច្ចេកវិជ្ជា​ឥត​ខ្សែ​ជំនា​ន់ទី ៥ នឹង​ជួយ​ទ្រទ្រង់​ដល់​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ម៉ាស៊ីន​ដុត​នំ​រហូតដល់​ទូរស័ព្ទ​ទំនើប ពី​រថយន្ត​អគ្គិសនី​រហូតដល់​រោងចក្រ​ថាមពល​។​

​ប៉ុន្តែ​ខណៈដែល​កូរ៉េខាងត្បូង​បានឈ្នះ​ការប្រណាំង​ប្រជែង​ជា​លើកដំបូង​ដើម្បី​ផ្តល់នូវ​បទពិសោធន៍​5G​ដល់​អ្នកប្រើប្រាស់​នោះ គឺមាន​សមរភូមិ​ប្រយុទ្ធ​ដ៏​ធំ​មួយ​ប៉ុណ្ណោះ​បានកើត​ឡើង​នៅ​មួយ​ចំហៀង​ទៀត​នៃ​ពិភពលោក គឺ​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ប្រទេស​ចិន​និង​ធ្វើបាប​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ជាច្រើន​រួមទាំង​ក្រុមហ៊ុន Huawei ។​

​កូរ៉េខាងត្បូង​មាន​ភាពល្បីល្បាញ​ខាង​បច្ចេកវិជ្ជា​អ៊ី​ន​ធឺ​ណេ​ត​ឥត​ខ្សែ​ដ៏​លឿន​បំផុត​ជា​យូរ​មកហើយ ហើយ​ទីក្រុង​សេ​អ៊ូ​ល​បានធ្វើឱ្យ​ការដាក់​ឱ្យប្រើ​ប្រព័ន្ធ 5G ក្លាយជា​អាទិភាព​សំខាន់បំផុត ខណៈដែល​ខ្លួន​ព្យាយាម​ជំរុញ​កំណើនសេដ្ឋកិច្ច​យឺតយ៉ាវ​របស់ខ្លួន​។​

​ប្រព័ន្ធ​នេះ​នឹង​នាំមក​នូវ​ការតភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​លឿន​បំផុត​មកកាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន គឺ លឿន​ជាង​ប្រព័ន្ធ 4G ដែលមាន​ស្រាប់​ដល់​ទៅ ២០ ដង​ឯណោះ ដោយ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទាញយក​វីដេអូ​ទាំងមូល​ក្នុងពេល​មិន​ដល់​មួយ​វិនាទី​៕ ដោយ៖ កញ្ញាដាលីស

នាយក​ប្រតិបត្តិ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត SK Telecom លោក​ផាក ជុង​ហូ ប្រកាស​ដាក់ឱ្យ​ប្រើ​បណ្តាញ 5G នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃទី​៣​មេសា