កូរ៉េខាងត្បូង​ទិញ​មី​ស៊ី​ល​អាមេរិក​តំ​ម្លៃ​សរុប​៣០០​លាន​ដុល្លារ​

522
ចែករម្លែក

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រទី៧ធ្នូថា ប្រទេសកូរ៉េខាងត្បូងបានសម្រេចទិញមីស៊ីលថ្មី SM-2 ជាច្រើនពីសហរដ្ឋអាមេរិកដើម្បីបំពាក់លើនាវាពិឃាតថ្មី៣គ្រឿងរបស់ខ្លួន។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រទី៧ខែធ្នូ នៅក្នុងកិច្ចប្រជុំរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។

មីស៊ីលប្រភេទSM-2នេះ ត្រូវអភិវឌ្ឍដើម្បីជួយដល់ការពារដែលអាកាសនិងប្រឆាំងមីស៊ីល។

ការសម្រេចចិត្តទិញអាវុធរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង កើតឡើងចំពេលមានទំនាក់នំនងល្អប្រសើរជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ៕ដោយ៖សុខា/sn

នាវាពិឃាតអាមេរិក USS John Paul Jones បាញ់មីស៊ីលប្រភេទSM-6ក្នុងអំឡុងការបាញ់សាកល្បងអាវុធ