កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល ចំពេល​កូរ៉េខាងជើង​គំរាម​

262

​កូរ៉េខាងត្បូង បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែកញ្ញា​ថា ខ្លួន​បានធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល​គ្រាប់​ពិត​ដ៏​ទំនើប​លើកទីមួយ​របស់ខ្លួន ដែល​នឹង​ជួយ​ពង្រឹងសមត្ថភាព​វាយប្រហារ​ការពារ​ខ្លួន​ជាមុន​របស់ខ្លួន​ប្រឆាំង​កូរ៉េខាងជើង ។​

​កងទ័ព​កូរ៉េខាងត្បូង បាន​និយាយថា មី​ស៊ី​ល Taurus នេះ ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​F-15
​ដោយ​តម្រង់​គោលដៅ​វាយប្រហារ​ដែល​កំណត់ទុក​នៅឯ​នាយ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​ក្នុងអំឡុងពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ​។​

​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា មី​ស៊ី​ល​អាល្លឺម៉ង់​Taurus​នេះ ហោះ​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ ហើយ​ថា ប្រព័ន្ធ​រ៉ា​ដា​ចាប់​វា​មិនបាន ។​

​កូរ៉េខាងត្បូង​បាន​បង្កើន​សមត្ថភាព​ក​ង​ទ័ព​របស់ខ្លួន ដោយ​ប្រឈម​នឹង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដោយ​កូរ៉េខាងជើង ដែល​បាន​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​លើក​ទី​៦​របស់ខ្លួន កាលពី​ថ្ងៃទី​៣​ខែកញ្ញា​៕ ដោយ៖ សុខា

មី​ស៊ី​ល Taurus នេះ ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​F-15 ដោយ​តម្រង់​គោលដៅ​វាយប្រហារ​នៅឯ​នាយ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​ក្នុងអំឡុងពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ