កូរ៉េខាងត្បូង​និង​អាមេរិក​ព្រមព្រៀង​ផ្អាក​សកម្មភាព​កងទ័ព​បន្ថែមទៀត ចំពេល​កិច្ចចរចា​នុយក្លេអ៊ែរ​ជាប់គាំង​

909
ចែករម្លែក

កងទ័ពអាកាសអាមេរិកបានបញ្ជាក់ថាការហោះហើរនៃយន្តហោះទម្លាក់គ្រាប់បែក លើឧបទ្វីបកូរ៉េត្រូវបានផ្អាកតាមសំណើរបស់រដ្ឋាភិបាលក្រុងសេអ៊ូល។

លោក ឆាល ប្រោនមេបញ្ជាការនៃកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបាននិយាយថា “យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកមិនធ្វើការហោះហើរលើប្រទេសកូរ៉េខាងត្បូងទៀតទេបន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលនេះ បានស្នើសុំឱ្យផ្អាកបេសកកម្មបែបនេះ ” ។

គ្មានយន្តហោះទម្លាក់គ្រាប់បែកអាមេរិកបានហោះហើរលើឧបទ្វីបកូរ៉េទេ ចាប់តាំងពីខែធ្នូឆ្នាំមុនមក។

លោក លោក ឆាល ប្រោន បាននិយាយថា លោក មូន ជែ អ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងក៏បានស្នើឱ្យផ្អាកការធ្វើសមយុទ្ធរួម អាមេរិក-កូរ៉េខាងត្បូង ផងដែរ ដែលបានគ្រោងធ្វើនៅខែធ្នូ ឆ្នាំនេះ ៕

យន្តហោះចម្បាំងបំបាំងកាយF-35B របស់អាមេរិក ហ្វឹកហាត់ទម្លាក់គ្រាប់បែកនៅខេត្តGangwon ប្រទេសកូរ៉េខាងត្បូង ក្នុងពេលធ្វើសមយុទ្ធរួម កាលពីឆ្នាំ២០១៧