កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ពី​២០​ទៅ​៦០​គ្រាប់​

3076
ចែករម្លែក

កូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីអធិប្បាយជាផ្លូវការលើកដំបូងអំពីឃ្លាំងទុកអាវុធសម្ងាត់របស់លោក គីម ជុង អ៊ុន មេដឹកនាំងកូរ៉េខាងជើង ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ៦០គ្រាប់។

លោក ឆូ មីយ៉ុង ហ្គាយអុន (Cho Myoung-gyon) រដ្ឋមន្រ្តីនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយ ប្រាប់សភាអំពីការប៉ាន់ស្មានអំពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ហើយថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ពី២០ទៅ៦០គ្រាប់។

វាជាលើកទីមួយហើយដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយជាសាធារណៈអំពីចំនួនអាវុធរបស់កូរ៉េខាងជើង។

លោក ឆូ មីយ៉ុង ហ្គាយអុន ដែលបានឆ្លើយទៅនឹងសំនួររបស់អ្នកនយោយបាយម្នាក់ បាននិយាយថាព័ត៌មាននេះ បានទទួលពីក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់។

លោក បានបង្ហើបឱ្យដឹងអំពីព័ត៌មាននេះដោយអចេតនា ខណៈដែលក្រសួងរបស់លោកបាននិយាយថាការអត្ថាធិប្បាយនេះមិនមានន័យថា កូរ៉េខាងត្បូងនឹងទទួលយកកូរ៉េខាងជើងថាជារដ្ឋនុយក្លេអ៊ែរនោះទេ។

ទោះយ៉ាងនេះក្តី ការវាយតម្លៃរបស់កូរ៉េខាងត្បូងអំពីឃ្លាំងអាវុធរបស់កូរ៉េខាងជើង គឺមិនមានភាពខុសគ្នាច្រើនពីការប៉ាន់ប្រមាណរបស់ក្រុមមន្ត្រីមុនៗអំពីបរិមាណវត្ថុធាតុនុយក្លេអ៊ែរដែលកូរ៉េខាងជើងត្រូវបានគេជឿថាបានផលិតជាអាវុធនុយក្លេអ៊ែរនោះទេ៕ដោយ៖សុខា/sn

កូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួចរ៉ុកកែតកាលពីខែវិច្ឆិកា ឆ្នាំ២០១៧