កូរ៉េខាងត្បូង​បញ្ជូន​កងទ័ព​ជើង​ទឹក​ទៅ​កាន់​ច្រក​សមុទ្រហ័​រមូស​

544
ចែករម្លែក

​កាសែត​កូរ៉េខាងត្បូង​មួយ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៩​ខែកក្កដា​ថា កូរ៉េខាងត្បូង​គ្រោង​នឹង​ចូលរួម​ជាមួយ​កងទ័ព​ជើង​ទឹក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​នៅ​មជ្ឈិម​បូព៌ា​​តាមរយៈ​ការបញ្ជូន​អង្គភាព​កងទ័ពជើងទឹក​ដែល​រួម​បញ្ចូល​ទាំង​នាវា​ពិឃាត​មួយគ្រឿង​ដើម្បី​ជួយ​ការពារ​នាវា​ដឹង​ប្រេង​ជា​ច្រើន​គ្រឿង​ដែល​បើក​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​​ហ័​រមូស​នៃ​ឈូងសមុទ្រ​ពែ​ក្ស​។​

​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន ​និង​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ទៅ​លើ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។​

​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ជាច្រើន​គ្រឿង​នៅ​ច្រក​សមុទ្រហ័​រមូស​នៅឯនាយ​ឆ្នេរសមុទ្រ​អ៊ីរ៉ង់​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បាន​ធ្វើឱ្យ​ចំណង​ទាក់ទង​កាន់តែ​អាក្រក់​ថែម​ទៀត​​ដែល​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​អាម៉េរិក​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ចូលរួម​ក្នុង​បេសកកម្ម​សន្តិសុខ​ដែនសមុទ្រ​ដែល​បាន​គ្រោងទុក​។​

​កាសែត​Maekyung​បាន​និយាយថា និយាយ​ថា​កូរ៉េ​ខាងត្បូង​បាន​សម្រេចចិត្ត​បញ្ជូន​អង្គភាព​ទ័ពជើងទឹក​ប្រឆាំង​ចោរកម្ម​សមុទ្រ​Cheonghae នេះ​ជាមួយនឹង​ជា​ឧទ្ធម្ភាចក្រ​ច្រើន​​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ឯនាយ​សមុទ្រ​នៃ​ប្រទេស​សូ​ម៉ាលី​ទៅកាន់​តំបន់​នោះ ។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ក៏​បាន​និយាយថា រដ្ឋាភិបាល​បាន​ពិចារណា​លើ​វិធា​នា​ការ​អំពី​ការបញ្ជូន​នាវា​របស់​ខ្លួន​ទៅ​កាន់​តំបន់​នោះ ប៉ុន្តែ​មិន​មាន​ការសម្រេចចិត្ត​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង លោក Ro Jae-cheon បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៩​ខែកក្កដា​ថា “​វា​ច្បាស់​ណាស់​ដែល​ថា​យើង​ត្រូវ​​ការការពារ​នាវា​របស់​យើង​ដែល​ឆ្លងកាត់​ច្រក​សមុទ្រហ័​រមូស ដូច្នេះ​យើង​កំពុង​ពិចារណា​លើ​លទ្ធភាព​ផ្សេងៗ​ទៀត ” ។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ម៉ៃ ផ​ម​ផេវ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​រដ្ឋា​ភិល​បាល​ក្រុង​វ៉ាស៊ីនតោន​បាន​ស្នើ​ឱ្យ​កូរ៉េខាងត្បូង ជប៉ុន បារាំង អាល្លឺម៉ង់​ អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត​ចូលរួម​ផង​ដែរ​៕​ប្រែ​សម្រួល​៖​សុខា​

​អង្គភាព​ទ័ពជើងទឹក​ប្រឆាំង​ចោរកម្ម​សមុទ្រ​Cheonghae របស់​កូរ៉េ​ខាងត្បូង​ស្ថិត​នៅ​ពេល​ហ្វឹកហាត់ នៅ​កោះ​Geoje ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ កាលពី​ថ្ងៃទី​២៦​ខែកក្កដា​​ឆ្នាំ​២០១៩