កូរ៉េខាងត្បូង​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​យោធា ស្រប​ពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​

300
ចែករម្លែក

​ភ្នាក់ងារ​សារព័ត៌មាន​Yonhap​បាន​រាយការណ៍​ថា ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៤​ខែ​សីហា​នេះ ថា​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​បំណង​បង្កើន​ការ​​ចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ស្របពេល​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​សម្រចចិត្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​សមត្ថភា​ព​ការពារ​ជាតិ​ដើម្បី​ឆ្លើយតប​ការគំរាមកំហែង​សន្តិសុខ​ពី​គ្រប់ទិសទី និង ​កសាង​និង​គ្រប់គ្រង​យោធា​ឱ្យបាន​ត្រឹមត្រូវ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ទំនើប​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​Yonhap​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​បន្ថែមទៀតថា​កូរ៉េខាងត្បូង គឺ ” ខ្លាំង ” ជាង​កូរ៉េខាងជើង​លើ​អាវុធ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី ដែល​ប្រកបដោយ​គុណភាព​និង​បរិមាណ​” ។​

​ក្រសួង​នេះ​បាន​និយាយថា “​យើង​នឹង​ធានាបាន​នូវ​សមត្ថភាព​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ស្ទាក់ចាប់​កំទេច​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​មី​ស៊ី​ល​ផ្លោង​ប្រភេទ​ថ្មី​ដែល​កូរ៉េ​ខាងជើង​បាន​​បាញ់​សាកល្បង​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ការប្រកាស​នេះ​ត្ឬុវបាន​ធ្វើឡើង​ស្របពេ​លមាន​ការបាញ់​មី​ស៊ី​ល​ច្រើនលើក​កាលពីរ​បី​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ដោយ​កូរ៉េ​ខាងជើង ដែល​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ជឿជាក់ថា ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ហើយ​កូរ៉េខាងជើង​អះអាងថា​ជា​ប្រព័ន្ធ​សព្វាវុធ​ថ្មី​។​

​កូរ៉េ​ខាងជើង​បាន​ហៅ​ការបាញ់​ទាំងនេះ​ថា​ជា​ការព្រមាន​ប្រឆាំង​សមយុទ្ធ​យោធា​រួម​កូរ៉េខាងត្បូង​-​អាម៉េរិក​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​៥​ខែ​សីហា​ហើយ​នឹង​មាន​រយៈពេលរ​ហូត​​ដល់​ថ្ងៃទី ២០ ខែ​សីហា​៕​ប្រែ​សម្រួល​៖​សុខា​

​​កងទ័ព​ពិសេស​កូរ៉េខាងត្បូង ហ្វឹកហាត់​នៅ​ទីក្រុង​Waegwan ប្រទេស​កូរ៉េខាងត្បូង