កូរ៉េខាងត្បូង​ផ្តល់​អំណោយ​ក្រូច​២០០​តោន​ទៅឱ្យ​កូរ៉េខាងជើង​

532
ចែករម្លែក
  • 36
    Shares

កាលពីខែកញ្ញា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបញ្ជូនផ្សិតដ៏ថ្លៃចំនួន២តោនជា អំណោយទៅឱ្យរដ្ឋាភិបាល ក្រុងសេអ៊ូល សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដោយបន្ទាប់មកផ្សិតទាំងនោះត្រូវបានចែករំលែកទៅឱ្យគ្រួសារជាច្រើនដែលរស់នៅកូរ៉េខាងត្បូងដែលបានបែកគ្នាដោយសារសង្គ្រាម។ ផ្សិតទាំងនោះត្រូវបានផ្តល់ឱ្យដោយ លោក គីម ជុងអ៊ុន បន្ទាប់ពីកិច្ចជំនួបកំពូលរយៈពេល៣ថ្ងៃនៅទីក្រុងព្យុងយ៉ាង។

សារព័ត៌មានYonhap បានរាយការណ៍កាលពីថ្ងៃអាទិត្យទី១១វិច្ឆិកាថា រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជូនក្រូចចំនួន២០០តោនជាអំណោយទៅឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ជាការឆ្លើយតបចំពោះការផ្តល់ផ្សិតកូរ៉េខាងជើងនេះ។

អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាត្បូង បាននិយាយថា “ផ្លែក្រូច ត្រូវបានជ្រើសផ្តល់ឱ្យដោយសារតែវាមាននៅតាមរដូវនៅពេលនេះ ហើយវាជាប្រភេទផ្លែឈើដែលកម្រមាននៅកូរ៉េខាងជើង” ហើយលោកបានសម្តែងក្តីសង្ឃឹមថា ប្រជាជនកូរ៉េខាងជើង អាចភ្លក់រសជាតិវា”៕ដោយ៖សុខា/sn

#