កូរ៉េខាងត្បូង​រៀបចំ​ពិព័រណ៍​”​ទីផ្សារ​វិស័យ​ទេសចរ​ខេត្ត​កាង​វ៉ុ​ន​ប្រចាំឆ្នាំ​២០១៩”​នៅ​កម្ពុជា​

981
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខេត្ត​កាង​វ៉ុ​ន​នៃ​ប្រទេស​កូរ៉េខាងត្បូង​បានរៀបចំ​ធ្វើ​ពិព័រណ៍​«​ទីផ្សារ​វិស័យ​ទេសចរ​ខេត្ត​កាង​វ៉ុ​ន​ប្រចាំឆ្នាំ​២០១៩»​នៅ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរ​ខ្មែរ​ទៅ​ទស្សនា​កូរ៉េ​ឱ្យ​កាន់តែច្រើន​។​

​ខេត្ត​កាង​វ៉ុ​ន​កំពុងតែធ្វើការ​តាំងពិព័រណ៍​ស្តីអំពី​ខេត្ត​កាង​វ៉ុ​ន​ដែលជា​តំបន់​កម្សាន្ត​ប្រៀប​ដូច​ត្បូង​ពេជ្រ​ជា​លើកដំបូង​បង្អស់​នៅ​កម្ពុជា​ដោយមាន​ការអញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​និង​អ្នកសារព័ត៌មាន​មក​ចូលរួម​កាលពី​ថ្ងៃ​៣១ ខែឧសភា នៅឯ​សណ្ឋាគារ​ណាហ្គា​វើ​ល​ក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​នេះ​បានបង្ហាញ​តំបន់​ទេសចរ​ទាក់ទាញ​មួយចំនួន​នៅ​ទីក្រុង​កាង​នឹង​ដែលជា​កន្លែង​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​រដូវរងា សួន​ស្គី​ដ៏​ល្បីល្បាញ​ឈ្មោះ Alpensia, រី​សត​យ៉ុង​ព្យ៉ុ​ង​, រី​សត​High 1 និង White Hotel​ព្រមទាំង​កោះ​ណា​មី​ផងដែរ​។​

ភាគី​កូរ៉េ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​«SenseJourneyTravel»​និង​«WorldPopTravel»​ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ធំៗ​ពីរ​នៅ​កម្ពុជា​លើ​ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ទីផ្សារ​សកម្ម​រួមមួយ​។​ដើម្បី​បង្កើន​ចំនួន​ក្រុមហ៊ុន​ទេសចរណ៍​ដែល​ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​ជូន​ដល់​ភ្ញៀវទេសចរ​ខ្មែរ​ដែលមាន​បំណង​ទៅលេង​ខេត្ត​កាង​វ៉ុ​ន​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​រយៈពេល​នៃ​ដំណើរ​កម្សាន្ត​នេះ​រួមមាន​ទាំង​វគ្គ​ជំនួប​ផ្ទាល់​រវាង​អ្នកជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​និង​បេសកជន​កូរ៉េ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​កំសាន្ត​របស់​ភ្ញៀវទេសចរ​ខ្មែរ​កាន់តែ​វិសេសវិសាល​បំផុត​។​កម្មវិធី​ពិព័រណ៍​នេះ​បាន​ផ្តល់ជូន​ពិធី​ពិសា​ភោជនាហា​ដែលមាន​ឈ្មោះថា​ទេសចរណ៍​រាត្រី​ខេត្ត​កាង​វ៉ុ​ន​៖ Korea’s Hidden Treasure of Incentive Tour Destination​។

​កម្មវិធី​នេះ​រួមមាន​ការសម្តែង​និង​ប្រគំ​តន្ត្រី​ប្រពៃណី​ស្រង់​ចេញ​ពីបទ​ចម្រៀង​ក្នុង​រឿង​ភាគ​កូរ៉េ​ដ៏​ល្បីល្បាញ​ថែមទាំង​ការធ្វើ​បទ​បង្ហាញ​ពី​ចំណុច​ពិសេសៗ​របស់​ខេត្ត​កាង​វ៉ុ​ន​ដូចជា​កិត្តិនាម​ជា​ខេត្ត​មួយ​ប្រារព្ធ​ការប្រកួត​កីឡា​អូឡាំពិក​ដំណើរ​កម្សាន្ត​DMZ​កន្លែង​ថត​ភាពយន្ត​ភាគ​របស់​កូរ៉េ​និង​កន្លែង​ទាក់ទាញ​ជាច្រើន​ទៀត​។​ខេត្ត​កាង​វ៉ុ​ន​ល្បីល្បាញ​ដោយសារ​ភាពស្រស់ស្អាត និង​ជាប់ចិត្ត​បំផុត​ក្នុង​រដូវរងា​។

​ក្រោយពី​បានរៀបចំ​ប្រារព្ធ​កម្មវិធី​ប្រកួត​អូឡាំពិក​កាលពី​ឆ្នាំមុន​តំបន់​នេះ​ត្រូវ​ពិភពលោក​ទទួលស្គាល់ថា​ជា​គោលដៅ​ទេសចរ​ខែ​ធ្លាក់​ព្រិល​ដ៏​ល្អឥតខ្ចោះ ទាំង​ការ​ទេសចរ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ វប្បធម៌ រួមទាំង​ការប្រកួត​កីឡា​តាមរ​ដូ​វា​កាល​ជាច្រើន​ស្ទើរ​រាប់មិនអស់​។​

ខេត្ត​កាង​វ៉ុ​ន​និង​ស្ថាប័ន​ទេសចរ​កូរ៉េ​បានរៀបចំ​កញ្ចប់​ដំណើរ​ទេសចរ​ជិះ​ស្គី​កំសាន្ត​ឈ្មោះថា «Fun Ski festival» នៅ​រី​សត​យ៉ុង​ព្យ៉ុ​ង​, «Go Go skifestival​នៅ​រី​សត​High1)»,«KoreaInternationalSkicamp​នៅ​រី​សត​Aplensia»​។​

​ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល​៣​យប់​៤​ថ្ងៃ​ដោយមាន​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិនមាន​រដូវ​ធ្លាក់​ព្រិល​។​កញ្ចប់​ដំណើរ​កម្សាន្ត​ជិះ​ស្គី​នេះ​បាន​លក់ដាច់​ជា​បន្តបន្ទាប់​អស់​រយៈពេល​ច្រើនជាង​២០​ឆ្នាំ​មកហើយ​។​

ទីក្រុង​កាង​នឹង​ដែល​ទើបនឹង​ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារ​តែមាន​ការថត​ភាពយន្ត​ភាគ​ឈ្មោះ «Goblin(DoKkeBi)»​រួម​នឹង​ខ្សែ​រថភ្លើង​KTX​ថ្មី​ពី​ទីក្រុង​សេ​អ៊ូ​ល​ដែល​បានធ្វើ​ឲ្យ​ភ្ញៀវ​អាច​រីករាយ​ជាមួយនឹង​ឆ្នេរសមុទ្រ​ដ័​ស្រស់ស្អាត​និង​វប្បធម៌​កូរ៉េ​ដែល​នឹងចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពិធីបុណ្យ​កាហ្វេ​ក្រុង​កាង​នឹង​ដែល​នឹង​ប្រព្រឹត្តទៅ​ខែតុលា​។​

WhiteHotel​ដែល​ទើបនឹង​សម្ភោ​ធ​ថ្មីៗ​នៅ​ព្យឹ​ង​ចាង​។​រីឯ​កោះ​ណា​មី​ក្នុង​ក្រុង​ឈុន​ឈឹ​ន​ខេត្ត​កាង​វ៉ុ​ន​ក៏​នឹងចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​។​ដោយសារ​តែមាន​កំណើន​នៃ​ចរាចរណ៍​ជំនួញ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​កម្ពុជា និង​កូរ៉េ មានការ​ប៉ាន់ប្រមាណ​ថា​នឹងមាន​កំណើន​ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​កំសាន្ត​នៅ​ប្រទេស​កូរ៉េ​។​

​អភិបាលរង​ខេត្ត​កាង​វ៉ុ​ន​លោក​ឈុ​ង​ម៉ាន់​ហូ​បាន​ថ្លែងថា​៖«​ទីផ្សារ​វិស័យ​ទេសចរណ៍​ចល័ត​នៅ​កម្ពុជា​ឆ្នាំ​២០១៩​នឹង​ក្លាយជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​ដើម្បី​ផ្តល់​ការទាក់ទាញ​ដល់​តំបន់​ទេសចរ​ជាច្រើន​នៅ​ខេត្ត​កាង​វ៉ុ​ន​។មកកាន់​ភ្នាក់ងារ​ទេសចរ​កម្ពុជា​យើង​យើង​បេ្ត​ជ្ញា​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​ទាញយក​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​»៕S/

​ចំណងជើង​រូបថត​៖ ខេត្ត កាង​វ៉ុ​ន របស់​កូរ៉េខាងត្បូង មក​ផ្សព្វផ្សាយ​ទេសចរ​នៅ​កម្ពុជា​(​រូប​ថ​តៈ សុផល​)

#