កូរ៉េខាងត្បូង​លុបចោល​ការសំរេចចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារ​កម្ម​ជាមួយ​ជប៉ុន

282
ចែករម្លែក

កូរ៉េខាងត្បូង​នឹង​បន្ត​កិច្ច​ព្រមព្រៀង​ចែ​ល​រំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ជប៉ុន នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​២២​វិច្ឆិកា នៅ​ពេល​តែ​ប៉ុន្មាន​​ម៉ោង​មុន​កិច្ចព្រមព្រៀង​មួយ​នេះ​ផុតកំណត់ នៅពេល​សម្ពន្ធមិត្ត​អាម៉េរិក​ទាំងពីរ​មាន​ជម្លោះ​នឹង​គ្នា​។​

​ទូរទស្សន៍​ជាតិ​NHK និង​ទីភ្នាក់ងារ​សារព័ត៌មា​ន​ក្យូ​ដូ បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នឹង​ប្តូរ​ការសំរេចចិត្ត​របស់​ខ្លួន​ដើម្បី​អនុញ្ញាត​អោយ​កិច្ច​ព្រមព្រៀង​នេះ​ចប់​​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​សុក្រ និង​បាន​ទាក់ទង​និយាយ​រឿងនេះ​មកកាន់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​។​

​គេ​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​របាយការណ៍​នេះ​នៅឡើយ​ទេ តែ​កូរ៉េ​ខាងត្បូង​ត្រូវ​រំពឹងថា​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​នៅ​ល្ងាច​ថ្ងៃ​សុក្រ​លើ​បញ្ហា​នេះ​។​

​បើ​របាយការណ៍​នេះ​ពិត វា​នឹង​ជាការ​ធូរ​អារម្មណ៍​សំរាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​គាបសង្កត់​អោយ​សម្ពន្ធមិត្ត​ទាំង​ពីរ​រក្សា​កិច្ចព្រមព្រៀង​ដែល​គេ​ហៅថា​កិច្ចព្រមព្រៀង​​ស្តី​ពី​យោធា​និង​សន្តិសុខ​ទូទៅ​(GSOMIA)​។​វា​ត្រូវ​អស់​សុពលភាព​ប្រើ​នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​សុក្រ នៅពេល​ជម្លោះ​ប្រវត្តិសាស្ត្រ​របស់​គេ​បាន​រាល​ចូល​ពាណិជ្ជកម្មរ​និង​ការទូត​។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ ជា​សម្ពន្ធមិត្ត​ធំ​របស់​អាម៉េរិក ។​ពួកគេ​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​ប្រកាន់​សេដ្ឋកិច្ច​ទីផ្សារ ដែល​ត្រូវ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​និង​ការ​គំរាម​ពី​​កូរ៉េខាងជើង​។​តែ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ត្រូវ​ធ្វើអោយ​ប្រែ​ពណ៌​ដោយសារ​ជម្លោះ​ប្រវត្តិសាស្ត្រ​និង​ទឹកដី ដោយ​ចេញ​ពី​ការកាន់កាប់​បែប​អាណានិគម​របស់​ជប៉ុន​អស់​ពេល​៣៥​ឆ្នាំ​នៅ​ឧបទ្វីប​កូរ៉េ រួម​មាន​ការប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​និង​ទាសី​ផ្លូវភេទ​។​

​កិច្ចព្រមព្រៀង​GSOMIA ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៦ ។​វា​អនុញ្ញាត​អោយ​សម្ពន្ធមិត្ត​អាម៉េរិក​ទាំង​ពីរ​ចែករំលែក​ព័ត៌មាន​សម្ងាត់​យោធា ជា​ពិសេស​អំពី​សកម្មភាព​និង​​សមត្ថភាព​នុយគ្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រជាជន​កូរ៉េ​ខាងត្បូង​កាន់​បដា សរសេរថា​«​បញ្ចប់​កិច្ចព្រមព្រៀង GSOMIA​។​អាម៉េរិក​ឈប់​ជ្រៀតជ្រែក​»​នៅមុន​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​២២​វិច្ឆិកា