កូរ៉េខាងត្បូង​សោកស្តាយ​ចំពោះ​ការពន្យារ​ទស្សនកិច្ចរ​បស់​លោក​ផ​ម​ផេ​វ​ទៅកាន់​កូរ៉េខាងជើង

609
ចែករម្លែក

​កាលពី​ថ្ងៃ​សៅរ៍​កូរ៉េខាងត្បូង​បាន​ហៅ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ក្នុង​ការលុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ម៉ៃ ផ​ម​ផេ​វ ថា គួរឱ្យ​សោកស្តាយ និង​បាន​និយាយថា ការបន្ត​ការទូត​គឺមាន​សារៈ​សំខាន់បំផុត​ក្នុងការ​ដោះស្រាយ​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឱ្យ​លោក​ផ​ម​ផេ​វ​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ពី​ព្រោះតែ​អ្វីដែល​លោក​មើលឃើញថា​ជា​កង្វះ​វឌ្ឍនភាព​នៃ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​។ លោក​ត្រាំ​ក៏បាន​និយាយ​ផងដែរ​ថា​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​ត្រូវបាន​រារាំង​ដោយសារ​ការខ្វះខាត​ការគាំទ្រ​ពី​ចិន ដែលជា​សម្ព័ន្ធមិត្ត​ធំ​តែមួយគត់​របស់​កូរ៉េខាងជើង ដែល​បាន​ចូលរួម​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

​ខណៈ​ចាត់ទុក​ការពន្យារ​ទស្សន​ស​កិច្ច​នេះ​ថា​ជា​ឧបសគ្គ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា វា​ជាការ​សំខាន់បំផុត​សម្រាប់​សម្ព័ន្ធមិត្ត​ដើម្បី​បន្ត “​វឌ្ឍនភាព​ប្រកបដោយ​ចីរភាព​” លើ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។ ក្រសួង​នេះ​បាន​និយាយថា កូរ៉េខាងត្បូង​សង្ឃឹមថា ចិន​នឹង​បន្ត​ដើរតួនាទី “​ប្រកបដោយ​ការស្ថាបនា​” នៅក្នុង​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ ហើយ​បាន​កត់សម្គាល់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ត​បង្ហាញ​ការប្តេជ្ញាចិត្ត​ដើម្បី​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​ឱ្យបាន​ពេញលេញ​៕ ដោយ៖ កញ្ញាដាលីស

លោក​ផ​ម​ផេ​វ​អំឡុង​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​កាលពី​ខែមិថុនា​២០១៨
#