កូរ៉េខាងត្បូង​ស្វែងរក​ការចរចា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​សម្រួល​ដល់​កិច្ចចរចា​អាមេរិក​-​កូរ៉េខាងជើង​

451
ចែករម្លែក
  • 81
    Shares

​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ដែល​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរ​កូរ៉េ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា​ថា​ខ្លួន​នឹង​ស្វែងរក​ជំនួប​ចរចា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ស​ម្រ​​ប​សម្រួល​ការចរចា​វាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​។​

​ក្រសួង​នេះ បាន​និយាយថា នៅក្នុង​ផែនការ​ការងារ​ឆ្នាំ​២០១៩​របស់​ខ្លួន​ដែល​បាន​ដាក់ជូន​ទៅ​វិមាន​ប្រធានាធិបតី​Blue House​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​មាន​កិច្ចចរចា​អន្តរ​កូរ៉េ​​ដែល​តាមរយៈ​នោះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​លអាច​ជួយ​សម្របសម្រួល​ឱ្យមាន​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ក្រសួង​នេះ​បាន​និយាយថា កូរ៉េខាងត្បូង​នឹង​ពង្រឹង​ចំណង​ទាក់ទង​អន្តរ​កូរ៉េ​ឱ្យ​ប្រសើរ​ឡើង​ដែលនាំឱ្យ​មាន​វឌ្ឍនភាព​ដលល់​ការរំសាយចោល​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វី​ប​កូរ៉េ​។​

​ផែនការ​ការងារ​នេះ​បាន​ធ្វើឡើង នៅពេល​ជំនួប​កំពូល​លើក​ទី​២​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ច​ព្រម​​ព្រៀង​និង​លេច​ឮ​ព័ត៌មាន​ថា កូរ៉េខាងជើង​ត្រៀម​សាកល្បង​កាំជ្រួច​សាជាថ្មី​។​

​បន្ទាប់​ពី​ជំនួប​កំពូល​ក្រុង​ហាណូយ​មក​នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន បាន​និយាយថា​ការបន្ត​កិច្ចចរចារ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​នឹងមាន​​សារៈសំខាន់​បំផុត​ហើយ​លោក​ស្ម័គ្រចិត្ត​ស្វែងរក​ការស្រុះស្រួល​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​៕ដោយ៖សុខា/sn