កូរ៉េខាងត្បូង​អះអាង​អំពី​ការរកឃើញ​វីរុស​ថ្មី​លើកដំបូង​នៅ​ក្នុង​ខ្លួន​ភ្ញៀវ​មក​ពី​ចិន​

119
ចែករម្លែក

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មករា បាន​អះអាង​លើកដំបូង​អំពី​ការរកឃើញ​កូរ៉ូ​ណាវី​រុស​ថ្មី​មួយ ដែល​កំពុង​បង្ក​ការឆ្លង​រាលដាល​នៅ​ចិន​។​

​អ្នក​ជម្ងឺ​វ័យ​៣៥​ឆ្នាំ​ជា​ស្ត្រី​ចិន បាន​ធ្វើដំណើរ​មក​ពី​ក្រុង​វូ​ហាន តែ​ត្រូវបាន​ពិនិត្យ​រកឃើញ​រោគសញ្ញា​រលាក​សួត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ិន​ឆាន់​កាល​​ពី​ថ្ងៃអាទិត្យ​។​ឥឡូវ គាត់​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ ដោយសារ​ក្តៅខ្លួន​ខ្លាំង​។​

​ការឆ្លង​រាលដាល​វីរុស​នេះ​ហាក់​មាន​សម្ទុះ​យ៉ាងគំហុក​នៅ​២​ថ្ងៃ​មកនេះ​ ​ដោយ​អាជ្ញាធរ​សុខាភិបាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​អះអាង​អំពី​ការ​កើត​ជម្ងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​នេះ​ចំនួន​១៣៩​ករណី​ទៀត​នៅ​ទីក្រុង​វូ​ហាន និង​រាលដាល​ដល់​ទីក្រុង​ប៉េកាំង​និង​សិន​ចិន​។​សរុប មនុស្ស​ជាង​២០០​នាក់​បាន​ឆ្លង​វីរុស​2019-nCoV​នៅ​ចិន ក្នុងនោះ​៣​នាក់​បាន​ស្លាប់ ។​

​កាលពី​សប្តាហ៍​មុន​ថៃ​និង​ជប៉ុន​ក៏​បាន​ប្រកាស​រកឃើញ​វីរុស​នេះ​នៅក្នុង​ខ្លួន​មនុស្ស​ធ្វើ​ដំណើរ​មក​ពី​ចិន​ផង​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​