កូរ៉េ​ខាងជើង​នឹង​បិទ​តំបន់​សាកល្បង​នុយក្លេអ៊ែរ​នៅ​ខែ​ឧសភា ហើយ​អញ្ជើញ​អ្នកជំនាញ​អាមេរិក​ឱ្យ​ទៅ​ពិនិត្យមើល​

942
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៩​មេសា​ថា​កូរ៉េ​ខាងជើង​បាន​សន្យាថា​នឹង​បិទ​កន្លែង​ធ្វើ​តេស្ត​សាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​នៅក្នុង​រយៈពេល​​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ ហើយ​នឹង​អញ្ជើញ​ក្រុម​អ្នកជំនាញ​អាវុធ​អាមេរិក ឱ្យ​ទៅ​ពិនិត្យមើល​ការបិទ​របស់​ខ្លួន​នេះ ខណៈ​ដែល លោក​ម៉ៃ ផ​ម​ផេវ​( Mike Pompeo) រដ្ឋមន្ត្រី​​ការបទេស​អាមេរិក​ថ្មី បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មាន​កាតព្វកិច្ច​ដើម្បី​ស្វែងរក​សន្តិភាព​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ដែល​អាច​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នៅ​ដើម​ខែ​ក្រោយ​នេះ ក៏​បាន​និយាយ​ផងដែរ​ថា រដ្ឋា​ភិ​​បាល​ក្រុង​ព្យុង​យ៉ាង មិន​ត្រូវការ​អាវុ​ធ​នុយក្លេអ៊ែរ​ទេ បើសិន​ខ្លួន​ត្រូវ​បាន​សន្យាថា ខ្លួន​មិន​ត្រូវបាន​វាយលុក​លុយ​ឈ្លានពាន​នោះទេ​។​

​នៅ​កិច្ច​ជំនួប​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​សុក្រ លោក គីម ជុង អ៊ុន និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ជែ​អ៊ីន​បាន​ព្រមព្រៀង​គ្នា​ដើម្បី​លុបបំបាត់​ទាំងស្រុង​អាវុធ​នុយ​​ក្លេ​អ៊ែរ​នៅ​ឧបទ្វីប​នេះ​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយថា លោក និង លោក គីម ជុង អ៊ុន បាន​ធ្វើ​កិច្ចចរចា​ស៊ីជម្រៅ​អំពី​យន្តការ​នៃ​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ នៅ​ពេល​ពួក​លោក​បាន​ជួបគ្នា​ កាលពី​ពេល​ថ្មីៗ​នេះ​៕ដោយ៖សុខា/sn

​នៅ​កិច្ច​ជំនួប​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​សុក្រ លោក គីម ជុង អ៊ុន និង លោក ម៉ូ​ន ជែ​អ៊ីន​បាន​ព្រមព្រៀង​គ្នា​ដើម្បី​លុបបំបាត់​ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​នេះ​