កូរ៉េ​ខាង​ទាំង​២​ពិភាក្សា​អំពី​ការតភ្ជាប់​ផ្លូវ​រថភ្លើង​

3087
ចែករម្លែក

កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង បានធ្វើ​ជំនួប​ចរចា​នៅ​ថ្ងៃ​អង្គារ​ទី​២៦​ខែមិថុនា​អំពី​ការតភ្ជាប់​ផ្លូវ​រថភ្លើង ដែល​រត់​ឆ្លងកាត់​ព្រំដែន​របស់​ពួកគេ គឺជា​ការតភ្ជាប់​ផ្លូវដែក​ដ៏​សំខាន់ ដែល​នឹងធ្វើ​ឱ្យមាន​ទំនាក់ទំនង​ល្អប្រសើរ​ឡើង​រវាង​ភាគី​ទាំង​២​នៅលើ​ឧបទ្វីប​ដែល​បែងចែក​គ្នា​នេះ​។​

​ការពិភាក្សា​អំពី​បញ្ហា​នេះ ដែលជា​លើកទីមួយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ភូមិ​Panmunjom នៅ​តំបន់​ព្រំដែន​ដែល​គ្មាន​យោធា​។​

​ផ្លូវដែក​ដែលមាន​រួចស្រេច​ហើយ ភ្ជាប់​ពី​ទីក្រុង​សេ​អ៊ូ​ល​ទៅ​ទីក្រុង​ព្យុងយ៉ាង ហើយ​បន្តទៅ​ទីក្រុង​Sinuiju​របស់​កូរ៉េខាងជើង​នៅ​ព្រំដែន​ចិន​។ ផ្លូវដែក​ដែលមាន​​រួចស្រេច​នេះ ត្រូវបាន​កសាងឡើង​ដោយ​ជប៉ុន កាលពីដើម​សទវត្សរ៍​ទី​២០ គឺ​នៅមុន​សង្គ្រាម​កូរ៉េ​។​

​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ទាំង​២​ខ្សែ​នេះ ដែល​ជួយ​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ចាស់​របស់​កូរ៉េខាងជើង​នោះ នឹង​ផ្តល់ឱ្យ​កូរ៉េខាងត្បូង​ដែល​ពឹ​ក​ផ្អែក​ពាណិជ្ជកម្ម​​នេះ​នូវ​ផ្លូវដែក​មួយ​ទៅកាន់​ទីផ្សារ​របស់​ចិន រុស្ស៊ី និង​បន្ត​ដល់ ទីផ្សារ​របស់​អឺរ៉ុប​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន​បាន​ព្រមព្រៀង​លើ​ការតភ្ជាប់​ផ្លូវដែក​នេះ នៅ​កិច្ច​ជំនួប​លើកទីមួយ​​របស់​ពួកគេ កាលពី​ខែមេសា​៕​ដោយ​៖​សុខា​

ការតភ្ជាប់​ផ្លូវ​រថភ្លើង​ទាំង​២​ខ្សែ​នេះ នឹង​ផ្តល់ឱ្យ​កូរ៉េខាងត្បូង​ដែល​ពឹ​ក​ផ្អែក​ពាណិជ្ជ​កម្មនេះ​នូវ​ផ្លូវដែក​មួយ​ទៅកាន់​ទីផ្សារ​របស់​ចិន រុស្ស៊ី និង​បន្ត​ដល់ទី​ផ្សារ​របស់​អឺរ៉ុប​