កូរ៉េ​ទាំង​២​ព្រមព្រៀងគ្នា​រៀបចំ​ការជួបជុំ​គ្រួសារ​ដែល​បែក​គ្នា​នៅ​សម័យ​សង្គ្រាម​

1154
ចែករម្លែក

​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀងគ្នា​រៀបចំ​ការជួបជុំ​គ្រួសារ​បណ្តោះអាសន្ន​ដែល​បាន​បែក​គ្នា​ដោយ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ នៅ​ខែសីហា​ ខណៈដែល​កូរ៉េ​ទាំង​២​នេះ​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សះផ្សារ ក្នុងអំឡុងពេល​មានការ​ជំរុញ​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​ថា​ការជួប​ជុំគ្នា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រមណីយដ្ឋាន​ភ្នំ​Diamond Mountain របស់​កូរ៉េខាងជើង​​ចាប់ពី​ថ្ងៃទី​២០-២៦​ខែសីហា​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​នេះ បាន​និយាយថា​ប្រទេស​ទាំង​២​នេះ នឹង​បញ្ជូន​សាច់ញាតិ​បងប្អូន​១០០​នាក់ តែ​រៀងខ្លួន ឱ្យមក​ជួប​មុខ​គ្នា​ជាការ​ជួបជុំ​នេះ​។​

​ការជួបជុំ​បណ្តោះអាសន្ន​បែបនេះ​គឺមាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ដែលជា​ពិសេស​នោះ​គឺ​សម្រាប់​មនុស្ស​ចាស់​ដែល​ចង់ឃើញ​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​ នៅមុន​ពេល​ពួកគេ​ស្លាប់​។ ក្រុមគ្រួសារ​ទាំងនោះ ត្រូវបាន​បង្ខំ​អោយ​បែកចេញ​ពីគ្នា ក្នុងអំឡុងពេល​សង្គ្រាម​កូរ៉េ​៕

ក្រុមមន្ត្រី​មកពី​កូរ៉េ​ទាំង​២ ចាប់ដៃគ្នា ក្នុងអំឡុង​ជំនួប​ពិភាក្សា​អំពី​ការរៀបចំ​ការជួបជុំ​គ្រួសារ​នេះ​នៅ​រមណីយដ្ឋាន​ភ្នំ​Diamond Mountain របស់​កូរ៉េខាងជើង ​កាលពី​ថ្ងៃ​សុក្រ