កូរ៉េ​ទាំង​២ ព្រមព្រៀងគ្នា​សម្រាប់​ការជួបគ្នា​នៃ​គ្រួសារ​ដែល​បែក​គ្នា​កាលពី​សង្គ្រាម​

2635
ចែករម្លែក

រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​សីហា​ថា ទាំង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ព្រមព្រៀង​រៀបចំ​អោយមាន​ការជួបគ្នា​​នៃ​សមាជិកគ្រួសារ​ដែល​បាន​បែក​គ្នា​ក្នុង​សង្គ្រាម​កូរ៉េ អស់​រយៈពេល​ជា​ច្រើ​ទសវត្សរ៍​មកនេះ​នៅ​ខែ​នេះ ។​

​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង បាន​ព្រមព្រៀងគ្នា​កាលពី​ខែមិថុនា​អំពី​ការរៀបចំ​ការជួបគ្នា​នៃ​សមាជិកគ្រួសារ​ដែល​បាន​បែក​គ្នា​ក្នុង​សង្គ្រាម​នេះ បន្ទាប់ពី​មាន​ជំនួប​ជា​ប្រវត្តិ​​សាស្ត្រ​រវាង លោក គីម ជុង អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ជែ អ៊ី​ន កាលពី​ខែមេសា​។​

​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង បាន​និយាយថា ក្នុងចំណោម​មនុស្ស​ចាស់​ចំនួន​១៨១​នាក់​ដែល​ត្រូវ​អនុញ្ញាតអោយ​ជួបគ្នា ៩៣​នាក់​មកពី​កូរ៉េខាងត្បូង​និង​មកពី​កូរ៉េ​​ខាងជើង​ចំនូ​ន​៨៨​នាក់ ។​ពួកគេ​នឹង​ជួបគ្នា ក្នុងអំឡុង​ពិធី​ដែល​គ្រោងទុក​នេះ ពីថ្ងៃ​ទី​២០​សីហា​ដល់​ថ្ងៃទី​២៦​សីហា​៕​ដោយ​៖​សុខា​/SN

​រូប​ឯកសារ​បង្ហាញ​ស្ត្រី​ម្នាក់​មកពី​កូរ៉េខាងត្បូង យំ​នៅពេល​គាត់​លើ​ដៃ​លា​ពី​រថយន្ត​ទៅកាន់​កូនប្រុស​របស់គាត់​ដែល​មកពី​កូរ៉េខាងជើង បន្ទាប់ពី​ជួប​មុខ​គ្នា​​នៅ​ភ្នំ​Kumgang ក្នុង​ទឹកដី​កូរ៉េខាងជើង​កាលពី​ឆ្នាំ​២០១៥