កូរ៉េ​រៀបចំ “​ពិព័រណ៍​ពាណិជ្ជកម្ម​អាហារ​ឆ្នាំ​២០១៨​នៅ​កម្ពុជា​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​

1078
ចែករម្លែក
  • 15
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​“​ពិព័រណ៍​ពាណិជ្ជកម្ម​អាហារ​កូរ៉េ​ប្រចាំឆ្នាំ​២០១៨”​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​”TheGreatDuke”​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិផល​កូរ៉េ​-​កម្ពុជា​ព្រមទាំង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​និង​ការ​នាំចូល​ផលិតផល​។​

​ពិព័រណ៍​នេះ​រៀបចំឡើង​ដោយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​និង​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​វិនិយោគទុន​និង​ពាណិជ្ជកម្ម​កូរ៉េ​(KOTRA)​និង​ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកជំនួញ​ជាង​២០០ នាក់​ដែល​ចូលរួម​នៅក្នុង​ឧស្សាហកម្ម​កសិកម្ម – ម្ហូបអាហារ​ពី​ប្រទេស​កូរ៉េ​និង​កម្ពុជា​នេះ​។​

​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្រុមហ៊ុន​កូរ៉េ​ចំនួន​១៥​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​រប​ស់​ប្រទេស​កូរ៉េ​។​លើសពីនេះ​ទៀត​ផលិតផល​កសិកម្ម​កម្ពុ​ជា​ត្រូវបាន​បង្ហាញ​នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា ដើម្បី​លើកកម្ពស់​អត្ថប្រយោជន៍​ទៅវិញទៅមក​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។​ ​
​ ​
​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​កម្មវិធី​ផ្សព្វផ្សាយ​ផលិតផល​អាហារ​កែច្នៃ​ពី​កសិផល​នេះ​គឺជា​កម្មវិធី​មួយ​ដ៏​សំខាន់​និង​មាន​អត្ថន័យ​ខ្ពស់ជាង​កម្មវិធី​ផ្សេងៗ​ដទៃទៀត​។​ដោយហេតុថា​ផលិតផល​អាហារ​កែច្នៃ​ពី​កសិផល គឺជា​កត្តា​តម្រូវ​ការចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ហើយ​វា​ក៏​ជា​កត្តា​ដែលជា​តំណ​ភ្ជាប់​ដោយផ្ទាល់​ជាមួយនឹង​សុភមង្គល​និង​សុខភាព​ប្រចាំថ្ងៃ​របស់​យើង​ផងដែរ​។​

​បច្ចុប្បន្ននេះ​រដ្ឋាភិបាល​កូរ៉េ​បាន​នឹង​កំពុងធ្វើការ​ជំរុញ​នូវ​គោលនយោបាយ​ទិសដៅ​ភាគខាងត្បូង​ថ្មី​ដើម្បី​ធ្វើការ​ពង្រឹង​នូវ​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​អាស៊ាន​ទាំងឡាយ​។​ចំណុច​សំខាន់​នៃ​គោលនយោបាយ​នេះ​គឺ​ការអនុវត្ត​ស្ដីអំពី​ការបង្កើត​នូវ​វិបុលភាព​ជារួម​នៅក្នុង​សហគមន៍​សន្តិភាព​ដោយ​ផ្ដោត​សំខាន់​ទៅលើ​មនុស្ស​។​”​ខ្ញុំ​គិតថា​វប្បធម៌​នៃ​អាហារ​គឺជា​ចំណុច​ដែល​អា​ចត​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​បាន​ប្រកបដោយ​ចីរភាព​”​។​

តាមរយៈ​កិច្ចសហប្រតិបត្ដិការ​រ​វាង​ប្រទេស​ពីរ​លើ​វិស័យ​ផលិតផល​អាហារ​ច្នៃ​ពី​កសិផល​នឹង​ជួយ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​អាចធ្វើ​ការចែក​រំលែក​និង​ធ្វើការ​ស្វែងយល់​ខ្ពស់​អំពី​គ្នា​ទៅវិញទៅមក​ស្ដីអំពី​វប្បធម៌​នៃ​ចំណីអាហារ​។​វប្បធម៌​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ដែល​វា​នឹង​ជួយ​កសាងបាន​នូវ​ចំណង​ទំនាក់ទំនង​ដ៏​រឹងមាំ​ព្រមទាំង​ជួយ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការកសាង​សហគមន៍​ដោយ​ផ្ដោត​សំខាន់​លើ​មនុស្ស​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​វិស័យ​ផលិតផល​អាហារ​កែច្នៃ​កសិផល​ដែល​ជួយ​គាំពារ​ដល់​សហគមន៍​នេះ​គឺជា​វិស័យ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការធ្វើ​ផ្លាស់ប្ដូរ​ផ្ដល់​ឲ្យ​និង​ទាញយក​នូវ​អត្ថប្រយោជន៍​ពិសេសៗ​ឲ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​ធ្វើការ​បង្កើត​នូវ​វិបុលភាព​រួម​រវាង​កម្ពុជា​និង​កូរ៉េ​។​ប្រទេស​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​ដ៏​ប្រសើរ​ក្នុងការ​ផលិត​បាន​នូវ​ផលិតកម្ម​កសិកម្ម​ដែលមាន​គុណភាព​ល្អ​ហើយ​ប្រទេស​កូរ៉េ​មាន​បច្ចេកទេស​ក្នុង​ការកែច្នៃ​ទុនវិនិយោគ​និង​បណ្ដាញ​ចែកចាយ​ជា​លក្ខណៈ​អន្តរជាតិ​ដែល​រាល់​ចំណុច​ទាំងនេះ​គឺជា​កត្តា​ជួយ​បំពេញ​នូវ​ចំណុច​ខ្វះខាត​ឲ្យ​គ្នា​ទៅវិញទៅមក​។

​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ថ្លែងឱ្យដឹងថា​៖​ពិព័រណ៍​អាហារ​កែច្នៃ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​ដែលជា​ឱកាស​មួយ​បង្ហាញឱ្យឃើញ​យ៉ាង​ប្រត្យក្ស​លើ​ផលិតផល​ចំណីអាហារ​ពី​កូរ៉េ​ឆ្លើយតប​ទៅនឹង​លំហូរ​ពាណិជ្ជកម្ម​សេរី​នៃ​ផលិតផល​ស្បៀងអាហារ​ក្នុង​បរិបថ​សកលភាវូបនីយកម្ម​។​ជាពិសេស​ការចែករំលែក​ពីបទ​ពិសោធន៍​នៃ​ការផលិត​និង​ការកែច្នៃ​ផលិតផល​ចំណីអាហារ​ប្រកបដោយ​គុណភាព​សុវត្ថិភាព​ធានា​សុខុមាលភាព​សាធារណៈ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​នេះ​ក៏​ជា​ឱកាស​មួយ​ទាក់ទាញ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​ផលិត​និង​កែច្នៃ​ផលិតផល​ចំណីអាហារ​នៅ​កម្ពុជា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ក៏ដូចជា​ការស្វែងរក​ដៃ​គូ​ពាណិជ្ជកម្ម​និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​លើ​វិស័យ​នាំចេញ​នាំចូល​។​លោក​បាន​បញ្ជាក់ថា​៖​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ច​សហ​ប្រតិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​និង​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​និង​វិនិយោគ​លើ​គ្រប់​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​។​

​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្បៀងអាហារ​តាមរយៈ​ការបង្កើន​លទ្ធភាព​កសិក​ម្មការ​ប្រមូល​វេច​ខ្ចប់​ការរក្សា​ស្តុក​ទុក​ការកែច្នៃ​ប្រកបដោយ​គុណភាព​សុវត្ថិភាព​និង​ការ​ចែកចាយ​ផ្គត់ផ្គង់​ផលិតផល​ស្បៀងអាហារ​សមស្រប​តាម​ស្តង់ដារ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​។​

​គួរ​បញ្ជាក់ថា ផលិតផល​អាហារ​កែច្នៃ​ដែល​ខាង​កូរ៉េ​ដាក់តាំង​បង្ហាញ​រួមមាន ផ្លែឈើ តែ មី យិន​ស៊ិន ស្រា​បៀរ​ស្រា​ម៉ាស៊ីន​ឆុង​មី​ស្វ័យប្រវត្តិ​នំ​ស្ករ​គ្រាប់​ជាដើម​៕S/

​ ​ ​ ​ ​ ​