កូ​កា​-​កូ​ឡា កម្ពុជា បាន​បើក​ដំណើរការ កូ​កា -​កូ​ឡា​កាហ្វេ ថ្មី ដើម្បី​បំពេញតម្រូវការ “​វប្បធម៌​កាហ្វេ​” ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​

791
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ កក្កដា ឆ្នាំ​២០១៨​បានចាប់ផ្តើម​ដំណើរការ​កូ​កា​-​កូ​ឡា​កាហ្វេ ដែល​លាយ​បញ្ចូល​គ្នា​រវាង​កាហ្វេ​ពិត និង​រសជាតិ កូ​កា​-​កូ​ឡា ក្រោម​ស្លាក​សញ្ញា កូ​កា​-​កូ​ឡា កាហ្វេ​។​

​កូ​កា – កូ​ឡា​កាហ្វេ​ថ្មី គឺជា​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឯក និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត នៃ​រសជាតិ​ដ៏​ល្បីល្បាញ​របស់​កូ​កា​-​កូ​ឡា​ដែលមាន​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ និង កាហ្វេ​ពិត​។​
‘​វប្បធម៌​កាហ្វេ​’ កំពុង​តែមាន​ភាព​រីក​ចម្រើន​ជាខ្លាំង​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​កាហ្វេ​ជា​ភេសជ្ជៈ​ដែលមាន​ការនិយម ចូលចិត្ត​ទទួលទាន​ច្រើន​។ នេះ​ជា​លើក ទីមួយ​ហើយ ដែល​ប្រជាជន​កម្ពុជា​អាច​រីករាយ​ជាមួយ​រសជាតិ​ពីរ​យ៉ាង​ដែល​ពួកគាត់​ចូលចិត្ត​លាយ​បញ្ចូល​គ្នា​នៅក្នុង​ភេសជ្ជៈ​តែមួយ​។​

​កូ​កា​-​កូ​ឡា​កាហ្វេ ឥឡូវនេះ​មាន​លក់​នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ​។ កម្ពុជា​ជា​ប្រទេស​ទី​បួន ដែល​ចាប់ផ្តើម​ដំណើរការ​នូវ​រសជាតិ​លាយ​បញ្ចូល​គ្នា​ថ្មី​នេះ​បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ប្រទេស ជប៉ុន អូស្ត្រាលី និង​វៀតណាម​។ កូ​កា​- កូ​ឡា​កាហ្វេ ត្រូវបាន​គេ​រំពឹងថា នឹង ក្លាយជា​ដៃគូ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ក្នុង​ការជួយ​បង្កើន​អារម្មណ៍​ស្រស់ស្រាយ នៅពេល ព្រឹក និង​ក្រោយ​ញ៉ាំ​អាហារ​ថ្ងៃត្រង់ ព្រមទាំង​ជំរុញ​ស្មារតី​ឲ្យ​កាត់​តែ​ប្រសើរ នៅពេល សិក្សា ឬ​ធ្វើ​ការងារ​។​

ដោយ​មិនមាន​ភាព​ខាប់​ដូច​កាហ្វេ​ពេក​ទេនោះ កូ​កា​-​កូ​ឡា​កាហ្វេ​កើតចេញពី​ការ​លាយ​បញ្ចូល ជាមួយ​រសជាតិ​កូ​កា​-​កូ​ឡា​ក្លា​សីក​(​ធម្មតា​)​ហើយ កូ​កា​-​កូ​ឡា​កាហ្វេ ជា​ភេសជ្ជៈ ដែល​អាច ទទួលទាន​បាន​គ្រប់ពេល គ្រប់​ទីកន្លែង និង​សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ភាព​ច្នៃប្រឌិត ឬ​ការផ្តោត​អារម្មណ៍​របស់​ពួកគេ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​អ្នកស្រី គង់ កុសល នាយក​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) បាន​មានប្រសាសន៍ថា “​យើង​តែងតែ​ស្វែងរក​វិធីសាស្ត្រ ដើម្បី​នាំយក​ជម្រើស​ផលិតផល​ល្អៗ ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​អាចជួយ​បំពេញតម្រូវការ​ជាច្រើន នៅក្នុង​សកម្មភាព​ដ៏​មមាញឹក​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ការបើក​ឲ្យ​ដំណើរការ​កូ​កា​-​កូ​ឡា កាហ្វេ នៅ​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​ការយល់ដឹង​របស់​យើង​នូវ​អ្វី ដែល​អតិថិជន​កំពុង​ស្វែង រក សំរាប់ ភេសជ្ជៈ​ផ្តល់នូវ​ភាពស្រស់​ស្រាយ​”​កូ​កា​-​កូ​ឡា​កាហ្វេ នឹងមាន​លក់​នៅ​ប្រទេស​កម្ពុជា ដែលមាន​នៅក្នុង​កំប៉ុង​ចំណុះ​៣៣០​មី​លី​លីត្រ​។ វា​មាន​ជាតិ​ស្ករ​ទាប​ជាង​កូ​កា​-​កូ​ឡា​ធម្មតា ត្រឹមតែ​៥​ក្រាម​ក្នុង​១០០​មី​លី​លីត្រ​ប៉ុណ្ណោះ​។ លើសពីនេះ​ទៀត កូ​កា​-​កូ​ឡា​កាហ្វេ មាន​ជាតិ កាហ្វេ​អ៊ី​ន​ច្រើនជាង​១៣​មី​លី​ក្រាម ក្នុង​១០០ មី​លី​លីត្រ​ដើម្បី​ជួយ​បង្កើន​ស្មារតី​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក​ដេវីដ វី​គ​ហ្គ​ល​វ៉ស​( David Wigglesworth) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន មានប្រសាសន៍ថា​៖“​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ផ្តោត​សំខាន់​ទៅលើ​អតិថិជន យើង​ចង់​ផ្តល់ ផលិត ផល​ថ្មី​ដែល ប្រជាជន​កម្ពុជា​ចូលចិត្ត ដូចដែល​យើង​បាន​នាំយក​ភេសជ្ជៈ​ទឹក​ផ្លែឈើ MINUTE MAID REFRESH កាលពី​ឆ្នាំមុន​។ កូ​កា​-​កូ​ឡា​កាហ្វេ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ដែល​អាចបំពេញ​តម្រូវកា​រ​រសជាតិ អាហា​រូប ត្ថ​ម្ភ និង ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ជាមួយ​ការនាំយក កូ​កា​-​កូ​ឡា​កាហ្វេ បន្ថែម​នេះ ស្តែង​ឲ្យ​ឃើញថា យើង​កំពុង​ស្ថិតក្នុង​ជំហាន​មួយ​ដែល​ខិតជិត​ទៅនឹង​ការសម្រេច​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង ដើម្បី​ក្លាយខ្លួនជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​នាំមុខគេ​លើ​គ្រប់​ប្រភេទ ភេសជ្ជៈ គ្មាន​ជាតិ​ស្រវឹង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”៕ ល​