កូ​រ៉ូ​ណា​វីរុស​អាចជា​គ្រោះថ្នាក់​គួរ​ឲ្យ​បារម្ភ​មែន តែ​អា​មេរោគ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម កាន់តែ​គ្រោះថ្នាក់

338
ចែករម្លែក

ខណៈដែល​មេរោគ​ផ្លូវដង្ហើម​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ដែល​បាន​លេច​រូបរាង​ឡើង​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កំពុងតែ​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ព្រួយបារម្ភ ហើយ​ត្រូវបាន​រក ឃើញថា​បាន​ឆ្លង រាលដាល​មកដល់​ប្រទេស​កម្ពុជា មិនតែប៉ុណ្ណោះ​នៅតាម​បណ្តាញ​សង្គម​មាន​មនុស្ស​ខ្លះ បានលើកឡើង​នូវ​ព័ត៌មាន​ផ្សេងៗ គ្នា​ទាក់ទង​ទៅ​អ្នក​ឆ្លង​មេរោគ​នេះ ។ អ្នកខ្លះ​អះអាងថា​មាន មនុស្ស​ឆ្លង​នៅ​ខេត្តកោះកុង អ្នកខ្លះ​ថា​មាន​អ្នកស្លាប់​ដោយ​មេរោគ​នេះ​នៅ​ខេត្ត​ព្រះសីហនុ អ្នកខ្លះ​ថា​មាននៅ​មន្ទីរពេទ្យ​រុស្សី ប៉ុន្តែ​ការលើក ឡើង ទាំងនេះ​សុទ្ធតែ​គ្មាន​ភស្តុតាង មក​បញ្ជាក់​លំអិត​នៅលើ​បណ្តាញ​សង្គម​ទាំង​នេះឡើយ ហើយ​ផ្ទុយទៅវិញ វា​បាន​បន្ថែម​ឲ្យ​មនុស្សកាន់តែ​មានការ​ភ័យខ្លាច​ផ្អើល​ឈូរ​ឆ​ទាំង​ដែល​ពួកគេ​ពុំបាន​ពិ​ចារណា​ឲ្យ​បាន​ល្អិតល្អន់​។​

​គ្រប់​កាលៈទេសៈ​ទាំងអស់​នៅពេល​ដែលមាន​ហេតុការណ៍​ធំៗ​ណាមួយ​កើត​ឡើងលើ​ពិភពលោក ហើយ​ប៉ះពាល់​ដល់​កម្ពុជា គេ​សង្កេតឃើញថា​តែងតែមាន​មនុស្ស​មួយចំនួន​បាន​សាប ព្រួស​នូវ​គំនិត​ឬ​ការយល់ឃើញ​របស់គេ​ដោយ​ពុំមាន ភស្តុតាង​ឬ​អំណះអំណាង​ឲ្យ​សម​ហេតុ សម​ផល​ឡើយ​។ នេះ​ជាការ​គិតតែ​ពី​ប្រយោជន៍​ផ្លា​ល់ ខ្លួន​លាយឡំ​ជាមួយ​ការ​បំភ័យ​និង​បំប៉ោង ដោយ​កុ​ហស​ថា​នៅ​ទីនោះ​មាន​អ្ន​ស​ស្លាប់​ដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស នៅទីនេះ​មាន​អ្នក​ឆ្លង ជំងឺ​កូ​រ៉ូ​ណាវី​រុស ដើម្បី​ទាក់ទាញ យក​ចាប់អារម្មណ៍​ទៅ​លើក​ការចុះផ្សាយ​របស់ខ្លួន​ទៅ​លើក ការ Like ខ្លួន ដែល​ការពិត​វា​គ្រាន់តែ​វិធី​រកលុយ​តាម​បណ្តាញ​សង្គម​ឬ​ក្នុង​ចេតនា​អាក្រក់​ណា មួយ​នៅក្នុង សង្គម​ដើម្បី​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម​ដែលជា​ការធ្វើ​អាជីវកម្ម​ដ៏​អសីលធម៌ បំផុត​ខណៈដែល​ប្រជាជាតិ​ខ្លួន​កំពុងតែ​មានការ​ព្រួយបារម្ភ​ចំពោះ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី ។

​ជាមួយនឹង​ការរីកចម្រើន​នូវ​បណ្តាញ​ព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច និង បណ្តាញ​សង្គម Facebook គឺ​ពាក្យ​ចចាមអារ៉ាម ពាក្យ​ប្រឌិត​បំប៉ោង ព័ត៌មាន​បំភ្លៃ បាន​រីកសាយ​ភាព យ៉ាង​ឆាប់រហ័ស​បំផុត តាមរយៈ​ការ ចែករំលែក (share) បន្ត​គ្នា​របស់​អ្នកលេង​ហ្វេ​សបុ​កដោយ​គ្មាន​បាន​ពិចារណា ឲ្យ​ល្អិតល្អន់ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ថា​ព័​ត៌ មាន​នោះ​ជាការ​ពិត​ឬ​អត់ ? ។

​មេរោគ​កូ​រូ​ណាវី​រុស​ប្រភេទ​ថ្មី​ដែលមាន​ឈ្មោះ​បច្ចេកទេស​ហៅថា 2019-nCov គឺជា​មេរោគ​ផ្លូវ ដង្ហើម​ដែល​បាន​លេច​រូបរាង​ដំបូង​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​។ អ្នក​ជំ នា​ញ​សុខាភិបាល​ចិន បាន​ស្រាវជ្រាវ​រកឃើញ​មេរោគ​នេះ​កាលពី​ចុងខែ​ធ្នូ​ក្រោយពេល​ដែលមាន​មនុស្ស​ជាច្រើន​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ​ផ្ទួនៗ​គ្នា​។ អាជ្ញាធរ​ចិន​សន្និដ្ឋាន ថា​មេរោគ​នេះ​អាច​ចេញ​ឆ្លង​ពីស​ត្វ​ដែល​គេ លក់​នៅ​ផ្សារ​មួយកន្លែង​នៅ​ក្រុង​វូ​ហាន ។​

​មានការ​ផ្ស​ព្ធ​ផ្សាយ​តាម​បណ្តាញ​សង្គម​ថា​អ្នក​ខេត្ត​ព្រះសីហនុ​មាន​ជនជាតិ​ចិន​ពី​នាក់​ស្លាប់​ដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ ខ្លាច​យ៉ាងខ្លាំង​ពលរដ្ឋ​ខ្លះ​ក៏បាន​ផ្អាក​មិនអោយ​កូនចៅ​ទៅ​សាលារៀន ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​និង​មាន​កន្លែង​លក់ដូរ​ឬ​លក់​អាហារ​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​បាន​បិទទ្វារ​ផ្អាក​ជា​បណ្តោះអាសន្ន​ដែរ​តែ​សម្រាប់​តាម​ស្រុក​ដូចជា​ស្រុក​ព្រៃនប់ ការលក់ដូរ​និង​កា​សិ​ស្សា​គឺ​នៅ​ដំណើរការ​ជាធម្មតា គ្រាន់​តែមាន​ការពាក់​ម៉ាស់​ស្ទើរ​គ្រប់គ្នា​ជាពិសេស​កម្មករ​-​កម្ម​ការី​នី​មានការ​ពាក់​ម៉ាស់​ច្រើន​រហូត​ផ្សារ​វាលរេញ​លក់​ម៉ាស់​ស្ទើរ​អស់ពី​ស្តុក​។ រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ២៨​មករា​នេះ​បាន ចេញមក បញ្ជាក់ថា​គិត​មក​ត្រឹម​ព្រលប់​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២០ អាជ្ញាធរ​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​(​វីរុស​កូ​រ៉ូ​ណា​)​តែ​ម្នាក់​ប៉ុណ្ណោះ មិនឃើញ​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​ប្រភេទ​នេះ​កើនឡើង​ដូច​ប្រភព​ចចាមអារ៉ាម​មួយចំនួន​នោះទេ​។​

​ប្រធាន​មន្ទីរពេទ្យ​រុ​ស្ស៉ី​និង​អភិបាលខណ្ឌ​បឹង​កេងកង​នៅវេលា​ថ្ងៃត្រង់​ទី ២៩ ខែមករា ឆ្នាំ​២០២០​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​បញ្ជាក់ថា​មិនមាន​ករណី​អ្នកជំងឺ​កូ​រ៉ូ​ណា នៅក្នុង​មន្ទីរពេទ្យ​នោះទេ​ពោលគឺ​មិន​ដូច​ពាក្យ​ចចាមអារ៉ាម​ផ្សាយ​តាម​បណ្តាញ​សង្គម​នោះឡើយ ។ ប្រធាន​មន្ទីរពេទ្យ​បានចាត់ទុក​ថា​នេះ​ជា​ព័ត៌មាន​បំផ្លើសការពិត​ដែល​ផ្សាយ​តាម​បណ្តាញ សង្គម​នានា​នា​ព្រឹក​ថ្ងៃទី ២៩ ខែមករា​នេះ ។ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមករា នោះគេ​ឃើញ​អ្នកលេង បណ្តាញ​សង្គម​ជាច្រើន​បាន​Like និង Share ត​គ្នា​ពីមួយ​ទៅមួយ ហើយ​ថែមទាំង​មាន​ក្រុម TVonline ជាច្រើន​ទៅ​ថត Live ផ្ទាល់​ពីមុខ​មន្ទីរពេទ្យ​តែម្តង​ធ្វើ​ឲ្យ​ស្ថានភាព​ព្រួយបារម្ភ​កាន់តែ មាន​ភាព​រំជើបរំជួល​ឡើង​។​អាជ្ញាធរ​មូលដ្ឋាន​បាន​ចាត់ទុកថា​តាមពិត​ការ​ចែកចាយ​ផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត​ហើយ​បំភ្លៃ​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ​គឺជា​ចេតនា​បំពុលសង្គម​ហើយ បង្កឱ្យមាន​ការភាន់ច្រឡំ​ដល់​ពលរដ្ឋ​កាន់តែខ្លាំង​ឡើង ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ទាត់ចោល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ដែលថា ពុំមាន​ករណី​ជនជាតិ​ចិន​២​នាក់​ឆ្លង​ជំងឺ​រលោក​សួត​កូ​រ៉ូ​ណា​ដូច​ការ​ផ្ស​ព្ធ​ផ្សាយ​តាម​បណ្តាញ​សង្គម នោះទេ​។ លោក​រដ្ឋមន្ត្រី​បានប្រកាស​បដិសេធ​ព័ត៌មាន​ទាំងនេះ​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមករា នេះ​។ កន្លងមក​មាន​អ្នកសារព័ត៌មាន Online ខ្លះ​បាន​ចុះផ្សាយ​ថា​មាន​ជនជាតិ​ចិន ២​នាក់​ឈ្មោះ យី​ង ចុង​ភីង ( YIN GONGPING) ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ និង​កូន​ឈ្មោះ យី​ង ចេង​យី​ង ( YIN ZHENGYIN) ភេទ​ប្រុស​អាយុ ១៤ ឆ្នាំ​មកពី​ក្រុង វូ​ហាន​ខេត្ត​ហឺ​ប៉ី (HUPI)​នៃ​សាធារណៈរដ្ឋ ប្រជាមានិត​ចិន​បានមក​ស្នាក់នៅ​កំសាន្ត​នៅក្នុង​តំបន់​វិសមកាល​តារា​សាគរ ស្រុក​គី​រី​សាគរ ខេត្តកោះកុង​ហើយ​សង្ស័យ មាន​ផ្ទុកមេរោគ​ថ្មី​កូ​រ៉ូ​ណា (Corona)​។ ប៉ុន្តែ​តាម​ការពិនិត្យ​យ៉ាង​យក ចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​រួចមក​អ្នក​ទាំងពីរ​នោះ​ពុំមាន​ផ្ទុកមេរោគ​ថ្មី​កូ​រ៉ូ​ណា​នោះទេ​ហើ យ​បច្ចុប្បន្ននេះ​ជនជាតិ​ចិន​ទាំង​ពីររូប​បានធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​។

​ដើម្បី​ទប់ស្កាត់​ព័ត៌មាន​បំភ្លៃ​នេះ​លោក​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​បានស្នើ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សាយ​ព័ត៌មាន​បំផ្លើស​ការ ពិត​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា​ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​«​ខ្ញុំ​យល់ថា​គាត់​មាន​ចេតនា បំភ័យ​ប្រជាជន​ពិតប្រាកដ​ត្រូវ​អាជ្ញា​ធរមាន​វិធានការ​តាមផ្លូវ​ច្បាប់​»​។​

​រហូតមកដល់​ពេលនេះ​តាម​ការបញ្ជាក់​របស់រ​ដ្ឋ​មន្ត្រី​សុខាភិបាល​កម្ពុជា​ទើបនឹង​មាន​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា​១ ករណី​តែប៉ុណ្ណោះ​។ មេរោគ​នេះ ត្រូវបាន​រកឃើញ​នៅលើ​ខ្លួន​ជន ជាតិចិន​ម្នាក់​អាយុ​៦០​ឆ្នាំ ដែល​ធ្វើដំណើរ​ពី​ក្រុង​វូ​ហាន ខេត្ត​ហឺ​ប៉ី​ប្រទេស​ចិន​ចូល​មកដល់ ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០​។ ជនជាតិ​ចិន​រូប​នោះមក​ជាមួយ​ក្រុម គ្រួសារ​៣​នាក់​ទៀត​ប៉ុន្តែ​ក្រុមគ្រួសារ​របស់គាត់​រហូត​មកដល់ពេលនេះ​ពុំទាន់​រកឃើញថា​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​នេះឡើយ​។​

​រាល់​ការ​ប្រឌិត​ដំណឹង​ចចាមអារ៉ាម​ចែកចាយ​ពាសវាល​ពាសកាល​តាម​បណ្តាញ​សង្គម​ទាំងនេះ​គឺធ្វើឡើង​ដោយ​គ្មាន​ភស្តុតាង​ឬក៏​ជា​ភស្តុតាង​ដែល​ដែល​គ្មាន​សត្យ​ភាព ។ មនុស្សម្នា​ឃើញ ដំណឹង​ទាំងនេះ​ក្នុង​បណ្តាញ​សង្គម​ក៏​ចេះតែ​ចុច​ឡាយ​ចែកចាយ​តៗ​គា្ន​ដោយ​មិនបាន​ចោទសួរ​ថា​តើ​ពិត​ឬ​មិន​ពិត​មាន​ប្រភព​ច្បាស់​ឬ​មិន​ច្បាស់ ។ ក្អែក​មួយ​ជា​ក្អែ​កដប់ រឿង​តូច​ប្រែ​ធំ រឿង​មិន​ពិត​ក្លាយជា​ពិត ។ ក្នុង​កាលៈទេសៈ​នេះ​យើង​គ្រប់គ្នា​គួរ​ប្រុងប្រយ័ត្ន​ហើយ​ផ្តល់​ទំនុក ចិត្ត​ដល់​ព័ត៌មាន​ដែលមាន​ប្រភព​ព​ភ្នាក់ងារ​ផ្លូវការ​ឬ​មន្ត្រី​ជំនាញ​ពិតប្រាកដ​ជាជាង​ផ្អើល ត​ត​គ្នា​តាម​ការ​ពន្យុះ បញ្ឆោត​ពី​មនុស្ស​ឆក់​ឱកាស ។ មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​អាចមាន ទំហំ​គ្រោះថ្នាក់​គួរ​ឲ្យ បារម្ភ​មែន តែ​មេរោគ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​នេះ​ក៏​គ្រោះថ្នាក់ មិន​ណ​យ​ដែរ​។​ដូចនេះ​សូម​មានការ​ប្រុងប្រយ័ត្ន​!​។​ចំណែក​អ្នក​ផ្ស​ព្ធ​ផ្សាយ​ព័ត៌មាន​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​បន្តិចបន្តួច​សុខចិត្ត​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់​។ តើ​អំពើ​នេះ​សមជា​មនុស្ស ទេ​? ដូច្នេះ​សូម​រួមគ្នា​បញ្ឈប់​ការផ្សព្វផ្សាយ​និង​ចែកចាយ​ព័ត៌មាន​បែប នេះ​តទៅទៀត​គួរ គិតពី​សីលធម៌ និង គុណធ៌ម​ផង ៕​ ដោយៈ តារា​រិ​ទ្ធ​