កូ​ឡេ​ស្តេ​រ៉ុល​៖ ការព្យាបាល និង​បង្ការ​

1433
ចែករម្លែក

​ថ្វីបើ​មនុស្ស​ភាគច្រើន​គិតថា កូ​ឡេ​ស្តេ​រ៉ុល​គ្មានអ្វី​ល្អ​ក្រៅពី​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ តែ​ទាល់តែ​វា​ឡើង​ខ្ពស់ជាង​ធម្មតា​ទើប​ជាស​ត្រូវ​សុខភាព​របស់​យើង​។ តាមរយៈ​អត្ថបទ​នេះ ខ្ញុំ​នឹងធ្វើ​ការ​វែក​ញ៉ែ​ក​ឲ្យ​កាន់តែច្បាស់​ថា អ្វី​ទៅជា​ការ​លើស​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ថា​តើ​វា​ពិតជា​ផ្តល់​ផល​អាក្រក់​ដូចម្តេចខ្លះ​ចំពោះ​សុខភាព​។​

​កូ​ឡេ​ស្តេ​រ៉ុល​មាន​ពីរ​ប្រភេទ​គឺ កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​អាក្រក់​

​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ឬ​ហៅថា LDL (Low-density Lipoprotein Cholesterol)

​មូលហេតុ​ដែល​គេ​ហៅថា វា​ជា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដោយសារតែ​វា​អាចធ្វើ​ឲ្យ​សរសៃឈាម អាក់ទែ​ស្ទះ​។ អ្នក​ពិតជា​មិន​ចង់​ឲ្យ​រឿងនេះ​កើតឡើង​ទេ ដោយសារតែ​វា​អាចធ្វើ​ឲ្យ​ប្រឈម​កាន់ តែ​ខ្ព​ស់នឹង​ជំងឺ​បេះដូង គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ឬ​ហៅថា HDL (High-density Lipoprotein Cholesterol)

​នេះ​គឺជា​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ដោយសារតែ វា​ពិតជា​ជួយ​ការពារ​សរសៃឈាម​អាក់ទែ​កុំ​ឲ្យ​ស្ទះ​បាន​។ វា​ធ្វើការ​តាមរយៈ ដឹកនាំ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ចរន្តឈាម​ចូលទៅក្នុង​ថ្លើម និង​ដើម្បី​បញ្ចេញ​ចោល​ពី​ក្នុង​ខ្លួន​។​

តើ​កូ​ឡេ​ស្តេ​រ៉ុល​ចាំបាច់​ទេ​?

​តាមពិតទៅ គឺថា រាងកាយ​មនុស្ស​យើង​ត្រូវការ​កូ​ឡេ​ស្តេ​រ៉ុល​ដើម្បី​ធ្វើការ​ងារ​បាន​យ៉ាង​ល្អ​។ តួនាទី​ដ៏​សំខាន់ៗ​បំផុត​មួយចំនួន​ដែល​ត្រូវ​ការប្រើ​កូ​ឡេ​ស្តេ​រ៉ុល​នោះ​គឺ​រួមមាន សំយោគ​អ័រម៉ូន ផលិត​វីតាមីន D និង​ថែរក្សា​ជញ្ជាំង​របស់​កោសិកា​នីមួយៗ​ក្នុង​ខ្លួន​។ ការពិត​ទៀត​នោះ​គឺថា រាងកាយ​ក៏​អាច​ផលិត​កូ​ឡេ​ស្តេ​រ៉ុល​ដោយ​ខ្លួនឯង​បានដែរ ហេតុដូច្នេះ​ហើយ​ទើប​កូ​ឡេ​ស្តេ​រ៉ុល គឺជា​របស់​ដែល​សំខាន់​។ ប៉ុន្តែ​តម្រូវការ​នេះ​គឺ ប្រើប្រាស់​កូ​ឡេ​ស្តេ​រ៉ុល​តែមួយ​ចំនួន​ប៉ុណ្ណោះ ជាពិសេស​ពីរ​បប​អាហារ​។ កូ​ឡេ​ស្តេ​រ៉ុល​សរុប​ក្នុង​រាងកាយ​អាច​នឹង​កើនឡើង​លឿន ដែល​វា​មិនមែនជា​រឿង​ល្អ​ឡើយ​។​

​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​មិនមែនជា​រឿង​ល្អ​ឡើយ​

​អ្វីដែល​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​នោះ​គឺ​នៅពេលដែល​វា​មាន​ចំនួន​ដ៏​ច្រើន​ក្នុង​ចរន្តឈាម​។ នេះ​ដោយសារតែ​វា​គឺជា​អ្វីដែល​អាចធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​ស្ទះ​បាន​។ នៅពេល​រឿងនេះ កើតឡើង​មែន អ្នកនឹង​ងាយ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​ខ្ពស់​។ រឿងនេះ​ក៏​ធ្វើ​ឲ្យ ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង និង​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​រហូតដល់​ស្លាប់ បានដែរ​។​

​គ្រូពេទ្យ​ជាច្រើន​និយាយថា វា​គឺជា​រឿង​ល្អ​មួយ​សម្រាប់​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី ២០​ឆ្នាំ​ឡើងទៅ ថែរក្សា​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​សរុប​ក្នុង​ឈាម​ឲ្យ​នៅក្រោម​២០០​មី​លី​ក្រាម​ក្នុង មួយ​ដេ​ស៊ី​លីត្រ​ឈាម​។​

​ការព្យាបាល និង​បង្ការ​

​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​របប​អាហារ​ដែលមាន​កូ​ឡេ​ស្តេ​រ៉ុល​ទាប ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទទួលទាន​។ វា​ក៏​ជាការ​ព្យាបាល​បឋម​ដែល​ត្រូវបាន​ណែនាំ​ឲ្យ​អនុវត្ត​ចំពោះ អ្នក​ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​បញ្ហា​លើស​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ដែរ​។ ការ​សម្រក ទម្ងន់ និង​បន្ថយ​ស្ត្រេ​ស​ក៏​ជួយ​បាន​ខ្លះ​ដែរ​។ បើសិនជា​មនុស្ស​ម្នាក់​មិន​ឆ្លើយតប​នឹង​ការផ្លាស់ប្តូរ របប​អាហារ និង​របៀប​រស់នៅ​បែបនេះ​គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ុល ឲ្យ​ប្រើ​ហើយ​៕ ដោយ​: www.health.com.kh​

#