កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​កម្រិត​ទាប​អាចធ្វើ​ឲ្យ​ស្ត្រី​កើន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល

261
ចែករម្លែក
  • 2
    Shares

ការស្រាវជ្រាវ​មួយ​ដែល​គេ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​សរសៃប្រសាទ​វិទ្យា នៅ​ថ្ងៃទី​១០ ខែមេសា បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល LDL (​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​) ទាប និង​ការ​កើន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​ចំពោះ​ស្ត្រី ។​

​តាម​ការស្រាវជ្រាវ ស្ត្រី​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ក្រោម 70 mg/dl ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើនជាង ប្រៀប​នឹង​ស្ត្រី​មាន​កម្រិត LDL ក្នុង​ចន្លោះ 100 -130 mg/dl ។ ទន្ទឹម​នោះ ការស្រាវជ្រាវ​ក៏​បង្ហាញថា អ្នកមាន​កម្រិត​ទ្រី​គ្លី​សេរី​ទាប​បំផុត ក៏មាន​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​ខ្ពស់​ដែរ ប្រៀប​នឹង​ស្ត្រី​មាន​កម្រិត​ខ្ពស់បំផុត ។​

​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ខ្ពស់ មិនគួរ​មើលរំលង ហើយ​ទាប​ពេក​ក៏បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ។​

​ការស្រាវជ្រាវ​លើ​ស្ត្រី ២៧.៩៣៧ នាក់ ដែលមាន​អាយុ​តិច​បំផុត ៤៥ ឆ្នាំ ក្នុង​រយៈពេល ១៩ ឆ្នាំ បង្ហាញថា មាន ០,៨% នៃ​ស្ត្រី​មាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ក្រោម 70 mg/dl ត្រូវ​ដាច់​សរសៃឈាម​ខួរក្បាល ប្រៀប​នឹង ០,៤% នៃ​ស្ត្រី​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ពី 100 – 130 mg/dl ។ ក្រោយពេល​លៃ​តម្រូវ​កត្តា​សក្តានុពល​ផ្សេងៗ​ទៀត​ពួក​អ្នកស្រាវជ្រាវ រកឃើញថា ស្ត្រី​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ក្នុង​កម្រិត​យ៉ាង​ទាប​មាន​ហានិភ័យ ដាច់​សរសៃ ឈាម​ខួរក្បាល​ខ្ពស់ជាង ២,២ ដង ប្រៀប​នឹង​ស្ត្រី​មាន​កម្រិត​ខ្ពស់ជាង ៕ ប្រែ​សម្រួលៈ រតនៈ​