កើត​ជំងឺ​គ្រោះថ្នាក់​ដោយសារ​មិន​បរិភោគ​សាច់​ជាប់​ខ្លាញ់​?

1701
ចែករម្លែក

​មនុស្ស​ជាច្រើន​មាន​ទម្លាប់​មិន​ភ​រិ​ភោគ​សាច់​ជាប់​ខ្លាញ់ ដោយ​មិនដឹងថា​ទង្វើ​បែបនេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទៅវិញ ។​

​គម្រោង​ស្រាវជ្រាវ Women’s Health Initiative (WHI) សន្និដ្ឋានថា​៖ ជាតិ​ខ្លាញ់​ពុំមែន​ជា​ជនល្មើស​ធ្វើ​ឲ្យ​កើន​ជំងឺ​សរសៃឈាម​បេះដូង​, មហារីក​, អត្រា​ស្លាប់​រួម ។ បរិភោគ​ជាតិ​ខ្លាញ់​ច្រើន​មិន​ធ្វើ​ឲ្យ​កើន​, បរិភោគ​ជាតិ​ខ្លាញ់​តិច​មិន​ធ្វើ​ឲ្យ​កើន​អត្រា​ជំងឺ​ទាំងនេះ ។ ផ្ទុយ​មកវិញ ប្រសិនបើ​សរីរាង្គ​ខ្វះ​ខ្លាញ់ នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។​

​ជំងឺ​គ្រោះថ្នាក់​ងាយ​កើត​បណ្តា​លពី​ការខ្វះ​ខ្លាញ់​សត្វ​រួមមាន​កើន​ហានិភ័យ​គាំងបេះដូង​, ខ្សោយ​ឆ្អឹង សាច់ដុំ​មិន​រីកចម្រើន​, ច្របូកច្របល់​អ័រម៉ូន​, ឥទ្ធិពល​អាក្រក់​ដល់​ភ្នែក​, ទ្រុឌទ្រោម​រាងកាយ ។​

អ្នកណាខ្លះ​ដែល​គួរ​បំពេញ​ជាតិ​ខ្លាញ់​?
​តាម​អ្នកជំនាញការ មនុស្ស​ចាស់​អាយុ​លើស ៥០ ឆ្នាំ ការ​បំប្លែង​ជាតិ​ខ្លាញ់​មិន​ប្រ​ក្រ​ត ដូចជា​កើន កូ​ឡេ​ស្តេ​រ៉ូ​ល នោះ​ទើបត្រូវ​តមខ្លាញ់ ។ រីឯ​ក្មេង​កាន់តែ​ត្រូវ​បរិភោគ​ខ្លាញ់ ។ ក្មេង​អាយុ​ក្រោម​១​ឆ្នាំ ត្រូវ​បរិភោគ ៧០% ខ្លាញ់ ក្នុង​របប​អាហារ ។ ចំណែក​យុវវ័យ​, មនុស្សពេញវ័យ​មិន​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល នៅតែ​ត្រូវបំពេញ​ខ្លាញ់ ដើម្បី​ផ្គត់ផ្គង់​គ្រប់​ជីវជាតិ​ឲ្យ​សរីរាង្គ ។​

​បរិភោគ​ខ្លាញ់​ប៉ុន្មាន​គឺ​សមស្រប ?
១​ថ្ងៃ​ល្អ​បំផុត គួរ​បរិភោគ​តែ ៤៥ ទៅ ៨០ ក្រាម ខ្លាញ់ ។ គួបផ្សំ​ទាំង​ខ្លាញ់​សត្វ និង​ប្រេង​រុក្ខជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ អត្រា​ល្អ​បំផុត គឺ 7 : 3 សម្រាប់​ខ្លាញ់​សត្វ និង​ប្រេង​រុក្ខជាតិ ។

​ក្នុង​១​ថ្ងៃ សរីរាង្គ​មនុស្ស​ត្រូវការ​ជីវជាតិ​សំខាន់​៥៖ ប្រូតេអ៊ីន​, ជាតិ​ខ្លាញ់​, កាបូ​អ៊ី​ដ្រា​ត​, វីតាមីន និង​សារជាតិ​រ៉ែ ។ ទាំងនេះ​ត្រូវ​តុល្យភាព និង​មិនអាច​រំលង​ចោល​ក្រុម​ណា ៕ ប្រែ​សម្រួល​: រតនៈ​