កើត​មហារីក​ថង់ទឹកប្រមាត់​នឹងមាន​រោគសញ្ញា​ទាំងនេះ​

354

​ថង់ទឹកប្រមាត់​គឺជា​សរីរាង្គ​មួយ ប្រភេទ​ដែល​តូច​មាន​រាង​ដូច​ផ្លែ​សារី ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ និង ខាងស្តាំ នៃ​ពោះ និង​នៅ​ពីក្រោម​ថ្លើម ។ ថង់​ទឹក ប្រមាត់​មាន​នាទី​ស្តុក​ទឹកប្រមាត់ ដើរតួនាទី ដើម្បី​ជំនួយ​ដល់​ការរំលាយ​អាហារ និង ផលិត​ចេញពី​ថ្លើម ។ មហារីក​ថង់​ទឹក ប្រមាត់​គឺជា​ជំងឺ​ដែល​មិនសូវ​កើតមាន​ញឹក ញាប់​ឡើយ ។ នៅពេល កើត​ជំងឺ​នេះ​ក្នុង ដំណាក់កាល​ដំបូងៗ បំផុត​ឱកាស​នៃ​ការ ព្យាបាល​ជា​គឺមាន​ខ្ពស់​។​ប៉ុន្តែ​មហារីក​ថង់ ទឹកប្រមាត់​ភាគច្រើន​ត្រូវបាន​គេ​រកឃើញ ក្នុងដំណាក់កាល​ចុងក្រោយ​ទៅហើយ​។​
​ ​
​រោគសញ្ញា​នាំឱ្យ​សង្ស័យ​មាន មហារីក​ទឹកប្រមាត់​
​អាការ​ជំងឺមហារីក​ថង់​ទឹក ប្រមាត់​មានដូចជា​៖
– ឈឺ​ក្នុង​ពោះ​ជាពិសេស​នៅ ផ្នែក​ខាងលើ​និង​ខាងស្តាំ​នៃ​ពោះ​តែម្តង​
– •​ហើមពោះ​
– •​ក្តៅខ្លួន​
– ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
– •​ចង្អោរ​
– ស្បែក និង​ផ្នែក​ពណ៌​សរ​បស់ ភ្នែក​ទៅជា​លឿង​

​ពេលដែល​ត្រូវ​ទៅ​ជួប​ពេទ្យ ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ បើសិនជា​អ្នក​ធ្លាប់មាន អាការ​ណាមួយ​ដែល​ធ្វើឱ្យ​អ្នក​បារម្ភ ៕ ដោយ​៖ health.com.kh​