កើត​អ្វី​បានជា សឿង ផាន់​ផា​ភួង និង ដា​នី អា​រី​យ៉ា ប្រកាស​មិន​យកប្តី​

431
ចែករម្លែក

ភ្នំពេញ​៖ មហាជន​នាំគ្នាសង្ស័យថា កញ្ញា សឿង ផាន់​ផា​ភួង និង​កញ្ញា ដា​នី អា​រី​យ៉ា កើតរឿង​ខកចិត្ត​នឹង​ស្នេហា​ហើយ​មើលទៅ បានជា​តារា​ល្បី​ទាំងពីរ​រូបនេះ ចាប់ដៃគ្នាប្រកាស​មិន​យកប្តី បង្ក​ជា​ចម្ងល់​ដល់​ប្រុសៗដែល​គាំទ្រ និង​តាម​ស្រឡាញ់​នាង​។​

​តារា​ស្រី​ពីររូប​នេះ ត្រូវបាន​មហាជន​ស្គាល់ និង​មានការ​គាំទ្រ​ខ្លាំង តាម​ការ​លេចមុខសម្តែងក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន ហើយ​ពួកគេ​ទាំងពីរ​នាក់​គឺជាមិត្ត​ភ័​ក្តិជិតដិត​ដែល​រាប់​គ្នារាប់​ឆ្នាំ​មកហើយ ។ ប៉ុន្តែ​លើក​នេះ តារា​ស្រី​ស្រស់ស្អាត ដែល​ទម្រង់​មុខ​ដូច​កូនកាត់​ទាំងពីរ​នេះ បែរជា​ល្បី​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​មិន​យកប្តី​” ដែល​ធ្វើឱ្យ​មហាជន និង​អ្នកគាំទ្រខ្លះ​សើច ខ្លះ​ឆ្ងល់​និង​ជាពិសេស​ប្រុសៗតែម្តង​ដូចជា​ស្តាយ ជាមួយ​ភាពមិន​ជឿ​លើ​រឿងនេះ​។​

ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ បាន​បង្ហោះ​សារ និង​រូបថត​របស់​តារា​ស្រី​ទាំងពីរ​នេះ ដាក់ថា “​ជឿ​អត់ ជាតិ​ហ្នឹងពួក​ខ្ញុំ​មិន​យកប្តី​?” ។ រូបនេះ​ថត​នេះ ត្រូវបាន​តារា​ស្រី​ទាំងពីរ​នេះ នាំគ្នា​បង្ហោះ​បន្ត ហើយ​ដាក់ថា “​ជឿ​ទៅ​ឆាប់​ចប់​”​។​

សារ​បែបនេះ ធ្វើឱ្យ​អ្នកគាំទ្រ និង​ជាពិសេស​ប្រុសៗនាំគ្នា​សើច​និង​ឆ្ងល់ កើត​អ្វី បានជា​បញ្ចេញ​អារម្មណ៍​បែបនេះ ឬ ប្រាកដជា​មិន​ចង់បាន​ប្តី​មែនឬ​?​។​
​ ​
ជាមួយគ្នា​នោះ តារា​ទាំងពីរ​រូបនេះ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា រឿងនេះ​គ្រាន់តែ កា​រត​លេង​របស់​អ្នកគាំទ្រ​ប៉ុណ្ណោះ មិនមែនជា​ការពិត​ឡើយ​។ រឿង​អ្វីដែល​ពួកនាង មិន​យកប្តី​នោះ បើ​មិន​យកប្តី ឱ្យ​យក​អ្វី​ទៅ​។ រឿង​ស្នេហា រវាង​បុរស​ណាមួយ ឬ​ទទួលយក​ស្វាមី ពេលណា​នោះ ពួកគេ​មិន​បង្ហើប​ឡើយ គ្រាន់តែ​អាច​បញ្ជាក់ថា រឿង​ស្នេហា រវាង​បុរស​និង​នារី មិនអាច​បង្ខំ​បានឡើយ ពេលណា គឺ​ពេល​ហ្នឹងហើយ​។​

សូម​រំលឹកថា កញ្ញា សឿង ផា​ភួង ជា​តារា​សម្តែង​ល្បី ដែល​មហាជន​ស្គាល់​ថា ជា​តួ​ពូកែ​លេង​ឆ្នាសឆ្នើម ខណៈ​កាលពីដើមឆ្នាំ​២០១៩​នេះ នាង​ទើបបាន​បញ្ចប់​កុងត្រា​ជាតួ​ស្រី ប្រចាំ​ផលិតកម្ម​មហាហង្ស ហើយ​ក្រោយមក នាង​រកឃើញ​ទីផ្សារការងារ​ថ្មីៗ ក្រៅ​ល្អៗ បានជា​ច្រើន​នេះ និង​ទទួលបាន​ថត​រឿង​ភាគ​ជា​បន្តបន្ទាប់ ឱ្យ​ស្ថានីយទូរទស្សន៍​លេខ​៥ និង​បាយ័ន​។​

ចំណែក​តារា​ស្រី​រូប​ស្រស់ កញ្ញា ដា​នី អា​រី​យ៉ា​ជា​តារា​សម្តែង​ពូកែ​លេង​តួ​កំសត់​ខ្លាំងផងដែរ ខណៈ​នាង​ជា​តារា​ល្បី​ម្នាក់ មាន​ព័ត៌មាន​មាន​បុរសៗ ជាច្រើន​តាម​ស្រឡាញ់ ប៉ុន្តែ​មិន​ចាប់អារម្មណ៍ គិតតែ​រឿង​ក្រុមគ្រួសារ និងជួយ​រកស៊ី​ម្តាយ​។ នាង​ក៏​ទើបតែបញ្ចប់​កុងត្រា​ពី​ផលិតកម្ម​មហាហង្ស កាលពី​ចុងឆ្នាំ​២០១៨​ផងដែរ ហើយក៏​ងាក​មកទទួល​ការងារ​ថ្មីពី​ផលិតកម្ម PR ក្នុង​រឿង “​សំពាយ​បុណ្យ​” ឱ្យ​ស្ថានីយទូរទស្សន៍បាយ័ន ធ្វើឱ្យ​ល្បី មាន​អ្នកគាំទ្រ​ជាច្រើន​៕ ដោយ​៖ បូ​រិ​ន​/Ha