កេសា​រ៉ា​សហការ​ជាមួយ C2GO​និង​”​ខ្ញុំ​ខ្មែរ​”​បង្កើត​គម្រោង​បង្រៀន​សិល្បៈ​ដោយ​មិន​យកលុយ​

409
ចែករម្លែក
  • 16
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ជា​រឿង​អបអរ​សម្រាប់​យុវជន​ដែល​ស្រឡាញ់​សិល្បៈ​ពេលនេះ ម្ចាស់​ផលិតកម្ម កេសា​រ៉ា​ភាពយន្ត អ្នកស្រី សរ កេសា​រ៉ា បាន​បង្កើត​កម្មវិធី​ថ្មី​ឈ្មោះថា “​កេសា​រ៉ា​តារា​សួគ៌​” សហការ​ជាមួយ​សិល្បករ​-​សិល្បការិនី​ជើងចាស់​ជាច្រើនរូប ក្រោម​ការឧបត្ថម្ភ​ដៃគូ​គឺ ផលិតកម្ម C2GO និង​អង្គការ​”​ខ្ញុំ​ខ្មែរ​”​ក្នុងការ​បណ្តុះបណ្តាល​ប​ង្រៀ​ន​សិស្ស​ជំនាញ​ជុំវិញ​វិស័យ​សិល្បៈ​ដោយ​មិន​យកលុយ​។
ការបើក​គម្រោង​នេះ មាន​ជំនាញ​សិល្បៈ​ដូចជា ពិធីករ​-​ពិធីការនី ការសម្តែង ការ​ច្រៀង ការដើរ​ម៉ូដ របៀប​តុបតែង​ខ្លួន​ផាត់មុខ​រួមទាំង​ក្បាច់គុណ​បុរាណ​ខ្មែរ​ជាច្រើន​ទម្រង់​សុទ្ធសឹង​ត្រូវបាន​កម្មវិធី​នេះ​ជ្រើសរើស​យកមក​ដាក់​ប​ញ្ជូ​ល​ក្នុងការ​បង្ហាត់បង្ហាញ​ដើម្បី​ផ្តល់ឱកាស​ដល់​សាធារណជន​ដែលមាន​បំណង​ចង់​ក្លាយជា​តារា​អាជីព​ដោយ​ឥតគិតថ្លៃ​។​

​អ្នកស្រី​សរ​កេសា​រ៉ា​ម្ចាស់​ផលិតកម្ម​កេសា​រ៉ា​បញ្ជាក់ថា​នេះ​ជា​លើក​ទី​១​ដែល​ផលិតកម្ម​ខ្លួន​រៀបចំ​បង្កើត​កម្ម​វី​ធី​កេសា​រ៉ា​តារា​សួគ៌​នេះ​ឡើង​ដើម្បី​ជា​ថ្នាល​ទុក​សម្រាប់​បណ្តុះបណ្តាល​យុវជន​យុវនារី​ជំនាន់​ក្រោយ​ដែលមាន​ចិត្ត​ស្រលាញ់​មាន​ដុង​និង​សមត្ថភាព​លើ​ផ្នែក​ណាមួយ​នៃ​សិល្បៈ​បានទទួល​ការបង្ហាត់បង្ហាញ​ឲ្យ​បានច្បាស់លាស់​ជាមួយ​សិល្បករ សិល្បការ​នី​រៀមច្បង​ជើងចាស់​ដែល​ពោរពេញ​ដោយ​សមត្ថភាព​។​

​ក្នុង​គម្រោង​នេះ​ក៏មាន​វត្តមាន​លោក ទេព រិ​ន​ដា​រ៉ូ និង តារា​ជំនាញ​សម្តែង​តួអង្គ​ខោ្ម​ច អ្នកនាង ញឹម ចាន់ថន ផងដែរ​ដោយ​ពូកគេ​បាន​លើកឡើងថា ដោយសារ​អ្នក​ទាំងពីរ​យល់ថា​បង្កើត​កម្មវិធី​នេះ​ឡើង ពិត​ល្អ​ឱកាស​ដ៏​កម្រ​សម្រាប់​អ្នក​ស្រលាញ់​វិស័យនេះ​តែ​ពុំ​ដឹង​ទៅរក​រៀន​នៅទីណា​។ ហើយ​អ្វី​កាន់តែ​ពិសេស​គឺ​ការរៀន​ដោយ​ឥតមាន​បង់​កម្រៃ​សេវា​គ្រាន់តែ​ចំណាយពេល​វេលា​ឲ្យ​ជាប់លាប់​ក្នុងការ​សិក្សា​។​

​សូមបញ្ជាក់ថា​សម្រាប់​រា​ល់​ការចំណាយ​កម្មវិធី​កេសា​រ៉ា​តារា​សួគ៌​សព្វថ្ងៃនេះ​គឺជា​បន្ទុក​របស់​ផលិតកម្ម​កេសា​រ៉ា​ភាពយន្ត​ទាំងស្រុង​ខណៈ​សិស្ស​ដែល​ចុះឈ្មោះ​រៀន​តម្រូវ​ឲ្យ​ទៅ​រៀន​នៅ​ពោ​ចិន​តុង​រៀងរាល់​ថ្ងៃអាទិត្យ​។ សម្រាប់​ទស្សនិកជន​ដែលមាន​បំណង​ចង់​ចុះឈ្មោះ​រៀន​អាច​តាមដាន​ផេ​ក កេស​រ៉ា​តារា​សួគ៌​ដើម្បី​ទទួលបាន​ពត៌មាន​បន្ថែ​ម​ពី​ការទទួល​ចុះឈ្មោះ​៕S/​