កេ​ន​យ៉េ វេស ប្រកាស​ប្តូរ​ឈ្មោះ​ទៅជា “​យ៉េ​” ប៉ុន្តែ​នៅតែ​គាំទ្រ​លោក​ត្រាំ ដោយ​គ្មាន​ការផ្លាស់ប្តូរ​ឡើយ​

976
ចែករម្លែក

​កេ​ន​យ៉េ វេស ឥឡូវ​បាន​សម្រេចចិត្តថា គាត់​ចង់​ឱ្យគេ​ហៅថា យ៉េ (Ye)​។ ប៉ុន្តែ​អំពី​បញ្ហានយោបាយ គឺ​គ្មានអ្វី​ផ្លាស់ប្តូរ​ទេ​សម្រាប់​តារាចម្រៀង​រ៉ែ​ប​គាំទ្រ​លោក​ត្រាំ​រូបនេះ​។​

​គាត់​បាន​សរសេរ​នៅលើ Twitter ថា “​គេ​ស្គាល់​ជា​ផ្លូវការ​ថា កេ​ន​យ៉េ វេស​។ ខ្ញុំ​ជា​យ៉េ​”​។​

​យ៉េ​បាន​ក្លាយជា​ឈ្មោះ​ហៅ​ក្រៅ​របស់​កេ​ន​យ៉េ វេស ជា​យូរ​មកហើយ រួមជាមួយ​នឹង​ឈ្មោះ យ៉េ​ហ្ស៊ី ហើយ​គាត់​បានជ្រើសរើស​ឈ្មោះ “Ye” ធ្វើជា​អាល់​ប៊ុ​ម​ចុងក្រោយ​របស់គាត់​។​

​មុននេះ​គាត់​បាន​និយាយថា គាត់​បាន​រកឃើញ​សារៈសំខាន់​ខាង​ស្មារតី​ចំពោះ​ឈ្មោះ “​យ៉េ​” ដែលជា​ទម្រង់​ពាក្យ​ឯកវចនៈ​ឬ​ពហុវចនៈ​នៃ​សព្វនាម​បុរស​ទី​២​ក្នុង​ភាសា​អង់គ្លេស ដូចដែល​គាត់​ធ្លាប់បាន​អាន​ជា​ញឹកញាប់​នៅក្នុង​ព្រះគម្ពីរ​។​

​កេ​ន​យ៉េ វេស បានប្រកាស​ប្តូរ​ឈ្មោះ ភ្លាមៗ​មុនពេល​គាត់​បង្ហាញខ្លួន​ក្នុង​កម្មវិធី “Saturday Night Live” ដែលជា​កម្មវិធី​ទូរទស្សន៍​មាន​អ្នកទស្សនា​ច្រើន​បំផុត​។

​យ៉េ បាន​បិទ​បញ្ចប់​កម្មវិធី​ជាមួយ​បទ​មួយ​ចេញពី​អាល់​ប៊ុ​ម “Ye” ដោយ​ពាក់មួក​ល្បី​ពណ៌​ក្រហម​របស់​ប្រធានាធិបតី​ត្រាំ ដែល​សរសេរថា “​ធ្វើឱ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​”៕ ដោយ៖ កញ្ញាដាលីស

កេ​ន​យ៉េ វេស ឥឡូវ​ប្តូរ​ឈ្មោះ​ទៅជា “​យ៉េ​”