កែប ជុតិមា​៖​ក្រុមការងារ​បក្ស​ចុះជួយ​ខណ្ឌដង្កោ​រួម​សាមគ្គីភាព​គ្នា​បានល្អ នាំមក​នូវ​ភាព​ឈ្នះ​ក្នុងការ​បោះឆ្នោត​យ៉ាង​លើសលប់​

988
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​កែប ជុតិមា បាន​ថ្លែងថា​៖​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​មូលដ្ឋាន​ខណ្ឌដង្កោ រួមជាមួយ​សមាជិក សមាជិកា​បក្ស​បានរួម​សាមគ្គីភាព​គ្នា​យ៉ាង​ល្អ ដែល​សកម្មភាព​នេះ​បានធ្វើអោយ​គណបក្ស​ប្រជាជន​នាំមក​នូវ​ភាព​ឈ្នះ​ក្នុងការ​បោះឆ្នោត​យ៉ាង​លើសលប់ កាលពី​ថ្ងៃ​២៩​កក្កដា​កន្លងមកនេះ​។​
ខាងលើនេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក​កែប ជុតិមា ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌដង្កោ​និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ដែល​ទើប​ជាប់ឆ្នោត​ថ្មី​អាណត្តិ​ទី​៦ ថ្លែង​ក្នុងឱកាស​ដែល​លោក​អ​ញើញ​ចូលរួម​ក្នុងឱកាស​បាយ​សាមគ្គី ជាមួយ​សមាជិក សមាជិកា​បក្ស​ប្រមាណ​ជាង​១០០០​នាក់ កាលពី​រាត្រី​ថ្ងៃទី​១៧ សីហា​២១០៨​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ ក្រោយពី​ទទួលបាន​ភាពជោគជ័យ​យ៉ាង​ធំធេង កាលពី​ថ្ងៃ​២៩​កក្កដា​កន្លងមកនេះ​។​
លោក​បាន​បន្តថា ការដែល​យើង​ទទួលបាន​ជោគជ័យ​បែបនេះ គឺ​ពិតជា​បានកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា​ដែល​យក​អស់កម្លាំង​កាយ​ចិត្ត​នាពេល​កន្លងមក​។​
​ក្នុងឱកាស​នោះ​លោក កែប ជុតិមា បានបញ្ជាក់​ទៀតថា​៖ ថ្ងៃ​ដែល​យើង​បាន​ជួបជុំគ្នា​ហូបបាយ​សាមគ្គី​នេះ​(​ថ្ងៃទី​១៧ សីហា​២០១៨)​គឺជា​ថ្ងៃ​សិរី​មង្គល ដែលជា​ថ្ងៃ​ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ចាត់តាំង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីអោយ​សម្តេច​តេ​ជោ ដឹកនាំ​ប្រទេសជាតិ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​រីកចំរើន​មួយកំរិត​ថែមទៀត​។​ក្នុងនោះ​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌដង្កោ​បាន​កោតសរសើរ​ចំពោះ​លោក​នុត ពុធ​ដា​រ៉ា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ​ដែល​បាន​ដឹកនាំ​ល្អ​និង​សហការ​ល្អជា​មួយក្រុម​កា​រទាំង​១៣​សង្កាត់​ដោយ​សាមគ្គី​គ្នា​ល្អជា​កក្តា​នាំមក​ជោគជ័យ​នាពេល​បោះឆ្នោត​កន្លងមក​នេះ​។​
​ជាមួយគ្នា​នោះ​លោក នុត ពុធ​ដា​រ៉ា ប្រធាន​គណបក្ស​ខណ្ឌដង្កោ បាន​លើកឡើងថា​៖ ការ​សាមគ្គី​ភាពល្អ​រវាង​ប្រធាន​ក្រុម​ក្នុង​ខណ្ឌ​ហើយ​សាមគ្គីភាព​នេះ​ជាការ​ងារ​ស្នូ បង្កើតឱ្យមាន​ភាពរឹងមាំ ទាំងនេះ​បានធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង មិន​ធ្លាប់មាន​កន្លងមក ។​លោក​បញ្ជាក់ទៀតថា​៖ នៅ​រាជធានី​ភ្នំពេញ​សំរាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ ខណ្ឌដង្កោ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី​ខណ្ឌ​ព្រែក​ព្នៅ​ដែល​នេះ​ពិតជា​បានកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា​នាពេល​កន្លងមក​។​
​ ​ជាមួយគ្នា​នោះ​លោក នុត ពុធ​ដា​រ៉ា បាន​ថ្លែង​អំណ ​គុណ​ចំពោះ​លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​មូលដ្ឋាន​ខណ្ឌដង្កោ​និង​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​តាម​សង្កាត់​ទាំង​១៣ រួមជាមួយ​សមាជិក សមាជិការ​បក្ស​ទាំងអស់​ដែល​បាន​សហការគ្នា​បានល្អ​រហូត​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ដូចដែល​លទ្ធផល​ដែល​យើង​បានទទួល​មកនេះ​។​
គួរបញ្ជាក់​ផងដែរ​ថា ក្នុងឱកាស​បាយ​សាមគ្គី ជាមួយ​សមាជិក សមាជិកា​បក្ស​ប្រមាណ​ជាង​១០០០​នាក់​នោះ ក្រៅពី​ការហូបចុក រាំរែក​បង្ក​ភាពសប្បាយ​រីករាយ​ហើយ​នោះ ក្នុង​កម្មវិធី​សប្បាយ​នោះ​ក៏មាន​ការចាប់​រង្វាន់​ជាច្រើន​រយ​រង្វាន់​ផងដែរ​៕