កែវយឹត​អវកាស​ធំ​បំផុត​របស់​ចិន​រកឃើញ​រលកសញ្ញា “​ចម្លែក​” ជាង​១០០ មកពី​ចម្ងាយ៣ពាន់​លាន​ឆ្នាំ​ពន្លឺ​

1110
ចែករម្លែក

​កែវយឹត​អវកាស​ធំ​បំផុត​របស់​ចិន​បាន​រកឃើញរ​កល​សញ្ញា “​អាថ៌កំបាំង​” ជាង ១០០ មកពី​ប្រភព​មួយ​ដែលមាន​ចម្ងាយ ៣ ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី​។​

​រលកសញ្ញា​ចម្លែក​ទាំង​នោះ​ត្រូវគេ​ហៅថា ប​ន្ទុះ​រលកសញ្ញា​លឿន​ស្លេវ ពោល​គឺជា​ថាមពល​ដ៏​លឿន​មកពី​ប្រភព​មិន​ស្គាល់ ប៉ុន្តែ​ជា​ប្រភព​ថាមពល​ខ្ពស់​នៅក្នុង​លំហ​អាកាស​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​កន្លែង​ឃ្លាំមើល​អវកាស​របស់​ចិន​កំពុង​បន្ត​តាមដាន​រលកសញ្ញា​ទាំងនោះ ដោយ​សង្ឃឹមថា ការវិភាគ​បន្ថែមទៀត​នឹង​បង្ហាញ​ពី​របៀប​ដែល​រលកសញ្ញា​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​បាន​រាយការណ៍​ថា រលកសញ្ញា​មិនអាច​ពន្យល់បាន​ទាំងនោះ​ត្រូវបាន​រកឃើញ​ដោយ​កែវយឹត​អវកាស​ដែលមាន​អង្កត់ផ្ចិត ៥០០ ម៉ែត្រ​របស់​ចិន​ឈ្មោះថា Aperture Spherical Radio Telescope ឬ​ហៅថា FAST និង​ថ្មីៗ​នេះ​កំពុង​ត្រូវបាន​ពិនិត្យ​និង​វិភាគ​។​

​កែវយឹត​នេះ​កំពុង​សិក្សា​ប្រភព​ប​ន្ទុះ​រលកសញ្ញា​លឿន​ស្លេវ ហៅថា FRB121102 ដែល​ប្រទះឃើញ​នៅលើ​មេឃ​ដំបូងបង្អស់​ដោយ​កែវយឹត Arecibo Observatory នៅ​ព័រ​តូ​រី​កូ​កាលពី​ឆ្នាំ ២០១៥​។​

​ក្រុម​តារាវិទូ​នៅឯ FAST បាន​រកឃើញ​ប​ន្ទុះ​រលកសញ្ញា​ជាង ១០០ ចេញពី FRB121102 ចាប់តាំងពី​ចុងខែ​សីហា ជា​ចំនួន​ដ៏​ច្រើន​បំផុត​នៃ​រលកសញ្ញា​ចម្លែក​បែបនេះ ដែល​មិន​ធ្លាប់​រកឃើញ​ពីមុនមក​៕ ដោយ៖ កញ្ញាដាលីស

កែវយឹត FAST រកឃើញ​រលកសញ្ញា​ច​ម្លែ​កជាង​១០០ មកពី​ចម្ងាយ ៣ ពាន់​លាន​ឆ្នាំ​ពន្លឺ