កែ ឡេង ទម្លាយ​ឧបសគ្គ​ធំៗ​ពីរ មុន​ឈ្នះ​មេដាយមាស​ពិភពលោក​លើក​ទី​៣

582

​វីរនារី​កម្ពុជា កែ ឡេង មុនពេល​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​ចិន​ឆ្នាំ​២០១៧​នេះ​ជួប​ឧបសគ្គ​ច្រើន​ទម្រាំ​បាន​នាំ​មេដាយ​មួយ​នេះ​ជូន​ប្រទេសជាតិ​។​


​អ្នកស្រី កែ ឡេង មកដល់​ភ្នំពេញ​យប់មិញ​

​អ្នកស្រី កែ ឡេង ឲ្យ​ដឹង​កាលពី​យប់មិញ​នេះ​ថា ក្នុងចំណោម​ការប្រកួត​ជើងឯក​ពិភពលោក​ទាំង​៣​លើក​កន្លងមក អ្នកស្រី​ប្រកួត​នៅ​ប្រទេស​ចិន​នេះ​ជាការ​លំបាក​បំផុត​សម្រាប់​លោកស្រី​។ ទី​១ អាកាសធាតុ​ដែល​ត្រជាក់​ខ្លាំង​បំផុត​គឺ​ចន្លោះ​ពី ៨-១២ អង្សា​។ លោកស្រី​ពិតជា​មិន​ធ្លាប់​សម​នឹង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បែបនេះ​ទេ ដូច្នេះ​ជាការ​លំបាក​មួយ​។ ទី​២​គឺ​ទីលាន​ប្រកួត​ដែល​ធ្វើឡើង​នៅ​កណ្ដាលវាល ហើយ​ត្រូវ​ប្រកួត​ក្រោម​ភ្លៀងរលឹម​ទៀតផង​។ ប្រកួត​ក្រោម​ភ្លៀងរលឹម​បែបនេះ​មិនមែនជា​ការងាយស្រួល​ទេ ពិតជា​ពិបាក​ណាស់​។​
​អ្នកស្រី កែ ឡេង មកដល់​ភ្នំពេញ​យប់មិញ​

​ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់​រូបនេះ​បន្ថែមថា បើទោះជា​មាន​ឧបសគ្គ​ច្រើន​ដូចនេះ ប៉ុន្តែ​អ្នកស្រី​រួម និង​កីឡាការិនី​ដ៏ទៃទៀត មិន​បោះបង់​នោះទេ​ពោលគឺ​ប្រជុំពិភាក្សា​គ្នា​ជាមួយ​គ្រូ​ធ្វើយ៉ាងណា​ត្រូវតែ​ជម្នះ​ប្រកួត​យក​មេដាយ​ជូន​ប្រទេសជាតិ​ឲ្យ​ទាល់តែ​បាន​។​


​ដង្ហែ​យប់មិញ​

​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កីឡាការិនី កែ ឡេង ឈ្នះ​មេដាយមាស​ពិភពលោក​ជាប់ៗ​គ្នា បន្ទាប់ពី​ឈ្នះ​ឆ្នាំ ២០១៣ នៅ​ប្រទេស​បារាំង និង​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ​។ ក្រៅពី​មេដាយមាស​កម្ពុជា​ក៏​ឈ្នះ​មេដាយ​សំរឹទ្ធ​១​គ្រឿង​ទៀត​ដែរ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ចិន​នេះ​៕

​វីដេអូ មកដល់​របស់​អ្នកស្រី កែ ឡេង​

​អត្ថបទ​៖ នួន ស៊ីណា /sn​