កោះហៅ​ទណ្ឌិត សម រង្ស៊ី ចូល​​បំភ្លឺ​បរិហារកេរ្តិ៍​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ថ្ងៃទី​២៦ កញ្ញា​

294
ចែករម្លែក
កោះហៅ​ទណ្ឌិត សម រង្ស៊ី ចូល​ល​បំភ្លឺ​បរិហារកេរ្តិ៍​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ថ្ងៃទី​២៦ កញ្ញា​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ដីកា​កោះហៅ​ទណ្ឌិត សម រង្ស៊ី ថ្មី​មួយទៀត ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​សំណុំ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្តឹង​ដោយ លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ហ៊ុនសែន​ត្រូវ​ប៉ូលិស​យកទៅ​បិត​នៅមុខ​អតីត​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្ថិត​ផ្ទះ​លេខ ៥៧៦ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។​


ដីកាកោះ​ឲ្យ​ចូល​ប​ភ្លឺ​នេះ ចេញ​ដោយ លោក កែវ សុធា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​។​ការ​កោះ​ឲ្យ​ចូល​បំភ្លឺ​នេះ គឺ​បន្ទាប់ពី​លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​
​ក្រុ​មេធាវី​រាជរដ្ឋាភិបាល​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ទណ្ឌិត​សមរង្ស៊ី​ដែល​បានធ្វើការ​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ចេតនា​ទុច្ចរិត​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ ចលាចល អសន្តិសុខ​ក្នុងសង្គម​។ ការដាក់​ពាក្យ​ប្តឹង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។


​នៅក្នុង​ពាក្យបណ្តឹង ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​ជម្រាបជូន​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​ថា កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ឈ្មោះ សម រង្ស៊ី បានធ្វើ​កិច្ចសម្ភាសន៍ ក្នុង​វេទិការ​វិទ្យុ​អាស៊ីសេរី និង​បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ លើ​គេហទំព័រ Facebook ឈ្មោះ Sam Rainsy ដែលមាន​ខ្លឹមសារ​ថា “ អ្នក​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ជា​ចំណាប់​ខ្លាំង​របស់​ហ៊ុន សែន សូម្បី​ព្រះមហាក្សត្រ​របស់​យើង ក៏​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដូចនេះ​លោក​អត់​ហ៊ាន​ធ្វើ​អី លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​រក្សា​រា​ជប​ល្ល័​ង​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ ដែលជា​អាយ៉ង​របស់ ហ៊ុន សែន ដូច​សព្វថ្ងៃនេះ​ទេ ” ។


​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា ទង្វើ​របស់​ឈ្មោះ សម រង្សី​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៏បាន​បង្ហាញ​អំពី​ចេតនា​ទុច្ចរិត ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ ចលាចល អសន្តិសុខ​ក្នុងសង្គម ដែលជា​ការបំពាន​លើ មាត្រា ៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។​
​ជាមួយគ្នានេះ មេធាវី​រាជរដ្ឋាភិបាល សុំ​ប្តឹង និង​ធ្វើ​សំណូមពរ ចំពោះ​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​សុំ​ឲ្យ​ធ្វើការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​លើ​ឈ្មោះ សម រង្ស៊ី​តាម​បញ្ញត្តិ នៃ​ក្រមព្រហ្មទណ្ឌ ៕​សរន​