កោះ​កូ​ម៉ូ​ដូ របស់​ឥណ្ឌូនេស៊ី នឹង​បិទ​លែងឱ្យ​ភ្ញៀវទេសចរ​ទៅលេង​នៅ​ឆ្នាំក្រោយ ដោយសារ​មាន​ចោរលួច​ទន្សង​លក់​

439
ចែករម្លែក

កោះ​កូ​ម៉ូ​ដូ (Komodo Island) នៅ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​បិទ​លែងឱ្យ​ភ្ញៀវទេសចរ​ទៅ លេង​នៅ​ឆ្នាំក្រោយ ដោយសារ​តែមាន​ចោរលួច​សត្វ​ទន្សង (​ឈ្មោះ​សត្វ​ជើង ៤​ពួក ក្រពើ ពួក​ត្រកួត តែ​តូច​ជាង​ក្រពើ ធំ​ជាង​ត្រកួត​) ដែល​អង់គ្លេស ហៅថា dragon នៅលើ​នោះ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​។​
​ ​
ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​ប៉ូលិស​បាន​រកឃើញ​ឧក្រិដ្ឋជន​មួយក្រុម​កាលពី​ខែ​មុន ដែល​បាន​រត់ពន្ធ និង​លក់​សត្វ​ទន្សង​រហូតដល់​ទៅ ៤១ ក្បាល​ទៅ​បរទេស​។ សមត្ថកិច្ច បាន​បង្ហើប​ថា ទន្សង​ក្នុង​មួយ​ក្បាល​អាច​លក់បាន​ថ្លៃ​រហូតដល់​ទៅ ៣៦.០០០ ដុល្លារ អាមេរិក ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
ការបិទ​នេះ​គឺ​ដើម្បី​ទុកពេល​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ចប្រឹងប្រែង​អភិរក្ស​រួមទាំង​ការដាំ​ដើម ឈើ​បន្ថែម​សម្រាប់​ជា​ជម្រក​សត្វព្រៃ​ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​