កោះ​ខ្សាច់​សេកុង​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើនជាងគេ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

258
ចែករម្លែក
  • 89
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​រយៈពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ឆ្នាំ​២០១៩​នេះ​ខេត្តស្ទឹងត្រែង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចូលមក​កម្សាន្ត​តាមរ​ម្មណី​យ​ដ្ឋា​ន​នានា​ក្នុង​ស្ទឹងត្រែង​មានការ​កើនឡើង​គួរអោយកត់សម្គាល់​គឺ​ប្រមាណ​ជាង​២​ម៉ឺន​នាក់​។​នៅក្នុង​ចំណោម​ភ្ញៀវ​ជាង​ពីរម៉ឺន​នាក់​រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​គឺមាន​ជាង​បួន​ពាន់​នាក់​។​

​ជាទូទៅ​គេ​ដឹងថា​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ដែល​សម្បូ​រ៍​ដោយ​សម្បត្តិ​ធម្មជាតិ​និង​មាន​សក្តានុពល​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ​។​តាមរយៈ​ផលប្រយោជន៍​ដែល​ផ្តល់​ដោយ​ធម្មជាតិ​ស្រាប់​បែបនេះ​ប​ទើប​ខេត្តស្ទឹងត្រែង​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ប្រណីតៗ ចំនួន​២៤​កន្លែង​កំពុង​ទាក់ទាញ​ភ្ញៀវ​ចូល​មកលេង​កម្សាន្ត ពិសេស​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ ចិន​នាពេល​ថ្មីៗ​នេះ​។​

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​រយៈពេល​៣​ថ្ងៃនេះ​គឺ​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៧​កុម្ភៈ​២០១៩​នេះ គេ​បាន​សង្កេតឃើញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​យ៉ាងច្រើន​កុះករ ។​ជាពិសេស​នៅតាម​រមណីយដ្ឋាន​ធ្ម​ជាតិ​ជាច្រើន​កន្លែង​ដែលមាន​ទីតាំង​ជាប់​ដង​ទន្លេ​។​

​លោក​អ៊​ន់​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំនេះ​ភ្ញៀវ​បាន​ចូល​មកលេង​កម្សាន្ត​មានការ​កើនឡើង​ច្រើន​។​ការកើនឡើង​ភ្ញៀវ​នៅ​ឆ្នាំនេះ ដោយសារ​ត​តែ​ស្រុកទេស​មាន​សុខសន្តិភាព​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ​។​

​ម្យ៉ាងទៀត​ខាង​មន្ទីរ​បានរៀបចំ​នៅតាម​រមណីយ​ដ្ឋា​នីមួយៗ​មាន​របៀបរាបរយ​និង​មាន​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ដែលជា​កត្តា​នាំឱ្យ​ភ្ញៀវ​មកលេង​កាន់តែច្រើន​គឺមាន​ការកើនឡើង​លើស​ពី​ឆ្នាំ​២០១៨​រហូតដល់​៣៨,៨៩​ភាគរយ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​។​ក្នុងនោះ​តំបន់​កម្សាន្ត​ដែល​បាន​ទាក់ទាញ​មកលេង​ច្រើន​មានដូចជា​រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង​បុប្ផា​ភ្លុក​ជួរ​ចាប​សម្រស់​ធម្មជាតិ​កោះ​ខេ​និង​រមណីយដ្ឋាន​អូរ​ឬ​ស្សី​កណ្ដាល​និង​កន្លែង​ផ្សេងៗ​ទៀត​៕S/