កោះ​ដែលមាន​ប្រជាជន​រស់នៅ​ប្រជ្រៀត​គ្នា​បំផុត​លើ​ភពផែនដី​

1114
ចែករម្លែក

​តើ​អ្នកណាខ្លះ​ដឹងថា កោះ​ដែល មាន​ប្រជាជន​រស់នៅ​ប្រជ្រៀត​គ្នា​បំផុត លើ​ភពផែនដី​មានឈ្មោះ​អ្វី ហើយ​មាន ភូមិសាស្ត្រ​ស្ថិតនៅក្នុង​ប្រទេស​ណា​? អ្នកខ្លះ​អាច​នឹង​យល់ថា ក្រុង​ហុងកុង ឬ​ប្រទេស ដែន​កោះ​ម៉ា​ល់​ឌី​វ ប៉ុន្តែ​សុទ្ធតែ​មិនមែន​ទាំងអស់ ។
​ ​
​ក្នុងចំណោម​កោះ​ចំនួន​មួយ​សែន​ទូទាំង​ពិភពលោក​កោះ​ដែលមាន ប្រជាជន​រស់នៅ​ប្រជ្រៀត​គ្នា បំផុត​គឺ​កោះ “​សាន​តា គ្រួស ដេ​ល អ៊ី​ស្លូ​តេ​” (Santa Cruz del Islote) មាន​ភូមិសាស្ត្រ ស្ថិត នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី ។
​ ​
​ដោយមាន​ផ្ទៃដី​សរុប​ត្រឹម​តែមួយ​ហិកតា កោះ​សិប្បនិម្មិត​ដ៏​តូច​មួយ នេះ​មាន​ប្រជាជន​រស់នៅ​ច្រើន រហូត ដល់​ទៅ​៤៨៥ នាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ហើយ​នេះ​មិនទាន់​បូក​បញ្ចូល​ភ្ញៀវទេសចរ​ផង​ទេ ។​
​ ​
​តោះ​! ប្រសិនបើ​ចង់​ជ្រាប​កាន់ តែ​ច្បាស់​ថា​តើ​វា​មាន​ទិដ្ឋភាព​បែបណា​សូម​ទស្សនា​រូបភាព ខាងក្រោម​ទាំងអស់គ្នា ៕ ប្រែ​សម្រួល​: ខុម​