កោះ​តូច​ជាង​តារាង​បាល់​ផង​តែមាន​អ្នកភូមិ​រស់នៅ​កកកុញ​និង​សេវាកម្ម​មួយឈុត​តែម្តង​

1230
ចែករម្លែក

​សហគមន៍​ដែល​យើង​រស់នៅ​ចាំបាច់​ត្រូវមាន​ទីធ្លា​ធំ​ទូលាយ ដើម្បី​ឱ្យមាន​បរិ​កាស​ល្អ ស្រួល​ដកដង្ហើម ជាពិសេស​សម្រាប់​ការលូតលាស់​របស់​កុមារ​តូចៗ ប៉ុន្តែ​បើ​រស់នៅ​ចង្អៀត ផ្ទះ​ជាប់ៗ​គ្នា​រដឹក រកតែ​កន្លែង​ដើរ​ចៀស​គ្នា​ស្ទើរតែ​មិន​រួច​ផង​នោះ ច្បាស់​ជា​វេទនា​មិន​ខាន​។​

​តួយ៉ាង កោះ​ថ្ម​រាង​ស្នូកអណ្ដើក​ដែលមាន​ឈ្មោះថា​មី​ហ្គី​ន​ហ្គោ (Migingo Island) នេះ​មាន​ទំហំ​ប្រហែល​ពាក់កណ្តាល​តារាង​បាល់ទាត់​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ប្រជាជន​រស់នៅ យ៉ាង​ណែនណាន់តាន់តាប់​រហូត​ដល់​ទៅ ៥០០ នាក់​ឯណោះ​។​

​នៅលើ​កោះ​កណ្តាល​បឹង​វី​ក​តូ​រៀ (Lake Victoria) ទ្វីបអាហ្វ្រិក​នេះ​មានផ្ទះ​តូចៗ​ប្រក់​ស័ង្កសី ជាប់ៗ​គ្នា​រដឹក​ដែល​ភាគច្រើន​ជា​អ្នកនេសាទ​។ ទោះជា​យ៉ាងណា ថ្វីដ្បិតតែ​តូច​មែន ប៉ុន្តែ​វា​មានកូន​កំពង់ផែ​មួយ មាន​បារ​ដល់​ទៅ​ពីរ​បី​កន្លែង និង​ថែមទាំង​មាន​ផ្ទះបន​ទៀតផង​។

​សូមបញ្ជាក់ថា រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ កូន​កោះ​នេះ​បាន​ក្លាយជា​ប្រភព នៃ​ភាព​តានតឹង​រវាង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា និង​ប្រទេស​កេ​ន​យ៉ា​ដែល​អះអាង​រៀងៗ​ខ្លួន​ដោយ មិន​ដាច់ស្រេច​ថា វា​ជា​កម្មសិទ្ធិ​របស់ខ្លួន​៕ ប្រែ​សម្រួល​: ខុម​