កោះ​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ហឹកហា​ត់​ប្រឆាំង​អ្វី​ដូចជា​មាន​ការ​ឈ្លាន ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​ ​

1075
ចែករម្លែក
  • 288
    Shares

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ខែ​មេសា​ថា កោះ​តៃវ៉ាន់​នឹង​ធ្វើ​សមយុទ្ធ​ហឹកហា​ត់​ប្រឆាំង​អ្វី​ដូចជា​មាន​ការឈ្លានពិតៗ និង​ត្រៀម​ចំ​រៀបចំ​មូល​​ដ្ឋា​ន​កងទ័ពអាកាស​និង ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​ស៊ីវិល ជា​ផ្នែក​មួយ​នៃ​ការធ្វើ​សមយុទ្ធ​យោធា ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ ស្រប​ពេល​មាន​ភាព​តានតឹង​ខ្លាំង ឡើង​ជាមួយ​ចិន​។​

​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បង្កើន​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ខ្លួនឯង​និង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នេះ​ដោយ​រួម​​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​យោធា​ដទៃទៀត​របស់​ចិន ហោះ​ជុំវិញ​កោះ​តៃវ៉ាន់​នេះ​។​

​ចិន​បាន​អះអាង​ថា​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន​ហើយ​ភាព​ប្រទូសរ៉ាយ​របស់ខ្លួន​ចំពោះ​កោះ​នេះ​បាន​កើនឡើង​ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដោយ លោកស្រី​Tsai Ing-wen បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​កោះ​តៃវ៉ាន់ ។​

​សមយុទ្ធ Han Kuang ប្រចាំឆ្នាំ​របស់​កោះ​តៃវ៉ាន់ ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់លាស់​អំពី​ការត្រៀមខ្លួន​ប្រឆាំង​ការឈ្លានពាន​ពី​ប្រទេស​​ចិន​នោះ​ទេ ដោយ​គ្រាន់តែ​សំដៅ​ទៅលើ “​កងកម្លាំង​វាយលុក​ឈ្លានពាន​តៃវ៉ាន់​” ប៉ុណ្ណោះ​។​

​ក្រសួង​ការពារ​ជាត​តៃវ៉ាន់​បាន​និយាយថា មាន​ការបាញ់​គ្រាប់​ពិត​មួយចំនួន​ក្នុង​សមយុទ្ធ​នេះ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៨​ខែមិថុនា​៕

​រថក្រោះ​M60A3 បាញ់​ក្នុង​ពេល​សមយុទ្ធ​Han Kuang ប្រចាំឆ្នាំ នៅ កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ​២០១៧