កោះ​លំហែកាយ​សម្រាប់តែ​ស្រីៗ​ប៉ុណ្ណោះ​

146

​ស្ត្រី​សហគ្រិន​ជនជាតិ​អាមេរិក ម្នាក់​គ្រោង​បើក​ដំណើរការ​រមណីយដ្ឋាន​លំហែកាយ​វិស្សមកាល​នៅលើ​កោះ​មួយ​ក្នុងប្រទេស​ហ្វាំ​ង​ឡង់​ក្នុង​ពល​ឆាប់ៗ ប៉ុន្តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល គឺ​បុរសៗ​នឹងមិន​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ចូលទៅ​កម្សាន្ត​នៅ​ទី​នោះឡើយ​។

​យោងតាម​សេចក្តី​រាយ​កាណ៍​ឱ្យដឹងថា កោះ​ស៊ុប​ភើ​ស៊ី (SuperShe Island) កំពុងស្ថិត​ក្រោម​ដំណើរការ​សាងសង់​នៅ​ប្រជុំ​កោះ​ហេ​ល​ស៊ីន​គី (Helsinki) ហើយ​គ្រោង​នឹង​បើក​ស្វាគមន៍​តែ​ភ្ញៀវ​ស្រីៗ​ប៉ុណ្ណោះ​នៅ​ចុងឆ្នាំ​នេះ​។​

​ទោះជា​យ៉ាងណា មូលហេតុ​ដែល​បុរសៗ​នឹង​ត្រូវបាន​ហាមឃាត់​មិន​ឱ្យទៅ​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​លំហែកាយ​ដែល​នឹងមាន​បន្ទប់​ស្នាក់​ចំនួន ១០​ខាងលើនេះ​មិនត្រូវ​បាន​បង្ហើប​ឱ្យដឹង​នោះទេ​៕ ដោយ៖ខុម​/sn